Close
Featured-Image
មកដឹងពីអត្ថន័យអាវដែល ចេសា បានពាក់អំឡុងប៉ះពេលប្រកួតយកមេដាយមាស
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាពស៊ីហ្គេម៖ យោងទៅតាមការចុះផ្សាយតាមរយៈផេកហ្វេសប៊ុក “Ju-Jitsu Federation of Cambodia – សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា”បានចុះផ្សាយរៀបរាប់អំពីអត្ថន័យនៃអាវដែល ខាន់ ចេសា បានពាក់អំឡុងការប្រកួតយកមេដាយមាសកាលពីពេលកន្លងទៅ ។ ផេកខាងលើបានចុះផ្សាយថា «ការបំផុសគំនិតលើអាវប្រកួត (Rashguard) សម្រាប់ក្រុមជាតិ Ju-Jitsu របស់យើង ផ្អែកលើចម្លាក់ជញ្ជាំងដែលរកឃើញនៅត្រើយខាងកើតនៃប្រាសាទអង្គរវត្ត ដែលបានច្នៃប្រឌិត ដោយវិចិត្រករផ្សេងៗគ្នា ហើយទីបំផុតបានច្នៃទៅជា Rashguard ដ៏អស្ចារ្យដែលរចនាដោយវិចិត្រករ Chifumi ។ អាវប្រកួត (Rashguard) ត្រូវបានពាក់ចូលទីលានប្រកួត ដោយកីឡាការិនី Jessa Khan ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២កម្ពុជា ។ សប្តាហ៍ក្រោយ ពួកយើងនឹងចាប់ផ្តើមលក់ អាវពណ៌ខ្មៅសម្រាប់អ្នកគាំទ្រ សូមរង់ចាំព័ត៌មានលំអិត!! ប្រាក់ចំណេញពីការលក់អាវទាំងអស់នឹងត្រូវបញ្ចូលក្នុងមូលនិធិសហព័ន្ធ Ju-Jitsu កម្ពុជារបស់យើង ក្នុងគោលបំណងប្រើប្រាស់ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសហព័ន្ធនិងលើកកម្ពស់ អភិវឌ្ឍន៍ សមត្ថភាពកីឡាករកីឡាការិនី ឲ្យបានកាន់តែប្រសើមួយកម្រិតទៀត ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 1 person and text

No photo description available.

May be an illustration

May be a graphic

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង