
មោទនភាព ក្រោយស្តាប់ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា និយាយប៉ុន្មានឃ្លានេះ ក្រោយចូលនិវត្តន៍
ទំហំអក្សរ
តូច
ធំ
បច្ចុប្បន្នភាពស៊ីហ្គេមៈ ចូលរួមអបអរសាទរដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាដែលបានឈ្នះមេដាយប្រាក់ ក្រោយបរាជ័យក្រោមជើងខ្លាំងទ្វីបអាស៊ី ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ Sea Game 2023 ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយចប់ការប្រកួត ប្រធានក្រុមជម្រើសជាតិកីឡាករ សួន ចាន់ណារ៉ូ បាននិយាយថ៖ «កាលពីឆ្នាំ២០១៧ ខ្ញុំបានទៅលេងសុីហ្គេមលើកដំបូង ពេលនោះ ប្រទេសផ្សេងមើលស្រាលកម្ពុជាណាស់ គេចង់ចាប់ឆ្នោតប៉ះកម្ពុជា ព្រោះកម្ពុជាងាយស្រួលក្នុងការយកឈ្នះ។ ចាប់ពីពេលនោះមក ខ្ញុំប្តេជ្ញាចិត្តថា ថ្ងៃណាមួយ ខ្ញុំនឹងខិតខំជួយឲ្យបាល់ទះកម្ពុជា ក្លាយជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាស៊ាន»។
អត្ថបទកំពុងចាប់អារម្មណ៍៖ Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរបញ្ជាក់ផងដែរថា ការប្រកួតយប់មិញនេះវាជាការប្រកួតចុងក្រោយសម្រាប់ សួន ចាន់ណារ៉ូ ដោយគាត់បានប្រកាសចូលនិវត្តន៍ជាផ្លូវការណ៍ ដើម្បីផ្តល់ឪកាសដល់ក្មេងៗ ជំនាន់ក្រោយបន្តទៀត ។
អត្ថបទទាក់ទង