Featured-Image
ព្រឹកនេះព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធឡើងនៅបរិវេណពហុកីឡដ្ឋានខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ
ទំហំអក្សរ
តូច
ធំ

(កំពង់ធំ)៖ បន្ទាប់ខកខានអស់ជាច្រើនឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ១៩នោះ នៅថ្ងៃព្រឹក​ចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៣នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងវិញហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋាន​ខេត្ត​កំពង់​ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិប​តីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីជាព្រះរាជបវេណីខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពី​សម្តេចវិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ព្រមទាំង​មន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដា​ប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។

ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ ក្នុងព្រះរាជពិធី​បុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះ​មហា​ក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័ល​ទី២ តំណាងព្រះអង្គ និងភរិយា ជាព្រះមេហួ។

ក្នុងព្រះរាជពិធីនាព្រឹកនេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលកសិផល​មកពី​តាម​បណ្តាក្រសួង និងរាជធានី-ខេត្តផងដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុក​ជាវ​ប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គ​តែ​ង​តែ​ដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណា​ជាអម្ចាស់ជីវិតលើ​ត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបាន​ចូលរួម​ក្នុងព្រះរាជបវេណី​ដ៏សំខាន់មួយនេះ។

ក្នុងព្រះរាជពិធីនេះ ក៏មានការរៀបចំចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • Sponsor by 88Bol