
បច្ចុប្បន្នភាពស៊ីហ្គេម៖ អបអរសាទរដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដែលបានវាយបកយកឈ្នះលើក្រុមជម្រើសជាតិថៃ នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម ៣២ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលវាក្លាយជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កម្ពុជាដែលអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ កម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ។

បរទេសៈ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺ Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Aston VIlla ក្នុងលក្ខខណ្ឌខ្ជីជើង ត្រូវបានគេរាយការណ៍ថា បានបើកការចរចារក្នុងការទទួលយកការកាត់ប្រាក់ឈ្នួល ដើម្បីអាចបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Barcelona ដែលជាក្លឹបក្នុងក្តីស្រមៃរបស់គេ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Aston Villa បានមានសិទ្ធិក្នុងការទិញខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ៤០លានផោន តែ Rashford ហាក់បីចង់បង្ហាញផ្ទេរទៅកាន់ក្លឹបនៅទឹកដីអេស្ប៉ាញជាង ។ ទោះបីជាយ៉ាងណាមិញ Barcelona នៅតែបន្តជួបប្រទះបញ្ហាហិរញ្ញវត្ថុ ហើយ La Liga បន្តដាក់សម្ពាធយ៉ាងតឹងរឹងលើប្រាក់ឈ្នួលរបស់កីឡាករ ដែលនេះអាចជាមូលហេតុដ៏ពិបាកសម្រាប់ Barcelona ក្នុងការចុះកុងត្រាលើកីឡាករថ្មី៕