Close
Ads: 88BOL
West Ham និង Man.Utd សុទ្ធតែត្រូវការ៣ពិន្ទូដូចគ្នាដើម្បីស្តារមុខមាត់ឡើងវិញ
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man.Utd និងត្រូវធ្វើដំំណើរទៅសួរសុខទុក្ខក្រុមម្ចា់ស់ផ្ទះ West Ham Utd នៅវេលាម៉ោង០១:00 រំលងអធ្រាតឈានចូលថ្ងៃចន្ទទី៨ ឧសភា ២០២៣ ស្អែកនេះ ខណៈក្រុមទាំងពីរត្រូវការឈ្នះដើម្បីទទួលបានពិន្ទុ។ មានន័យថា West Ham ដែលនៅមិនទាន់មានសុវត្តិភាពពីតំបន់កាត់ចេញគឺមានគម្លាតតែ៤ពិន្ទុ ខណៈ​ Man.Utd ត្រូវការឈ្នះដើម្បី​ធានាសុវត្តិភាពTop-៤បន្ទាប់ពី Liverpool តាមមកយ៉ាងប្រកៀកប្រកិតដោយមានគម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។
ប្រវត្តិជួបគ្នា៦ដងគ្រប់ក្របខណ្ឌប្រកួតគឺMan.Utd ផ្តួល West Ham ៥ដង ខណៈ ៣ប្រកួតចុងក្រោយនៅផ្ទះខ្លួនឯងមិនដែលឈ្នះទេ គឺចាញ់Newcastle, Arsenal និង Liverpool។ការប្រកួតដើមរដូវកាលនៅ Old Trafford គឺ Man.Utd ផ្តួល West Ham ១ទល់និង០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

MANCHESTER, ENGLAND – OCTOBER 30: Jarrod Bowen of West Ham United breaks away from Marcus Rashford of Manchester United during the Premier League match between Manchester United and West Ham United at Old Trafford on October 30, 2022 in Manchester, England. (Photo by Shaun Botterill/Getty Images)


១.៦ប្រកួតចុងក្រោយរបស់​West Ham គឺចាញ់៣ឈ្នះ២និងស្មើ១ខណៈ Man.Utd គឺឈ្នះ៤ស្មើ១ចាញ់១
២.ជម្រើស១១នាក់ដំបូងសម្រាប់ West Ham អាចនិងចូលលេងគឺ
Fabianski; Kehrer, Ogbonna, Aguerd, Emerson; Soucek, Rice; Bowen, Paqueta, Benrahma; Antonio
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់ West Ham ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd
De Gea; Wan-Bissaka, Lindelof, Shaw, Dalot; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ សម្រាប់ Man.Utd ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ West Ham ១:២ Man.Utd
ប្រភព:Sportsmole &whoscored

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុតខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី
featured image

ប្រទេសកម្ពុជា៖ នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៣នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការណ៍នូវបញ្ជីឈ្មោះកីឡាករដែលត្រូវបានលោក Felix Dalmas កោះហៅសម្រាប់ខ្លួននៅការប្រកួតថ្ងៃទី១៥ខាងមុខនេះទល់នឹងក្រុម បង់ក្លាដេស សម្រាប់ការប្រកួតមិត្ត ថ្ងៃ FIFA Day ។ យ៉ាងណាមិញក្នុងបញ្ជីឈ្មោះនោះគេបានប្រទះឃើញរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍនាកាផងដែល ក្រោយពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានអវត្តមានអស់ជាច្រើនឆ្នាំ ដោយសាររបួស និងរូបគេផ្តោតលើការសិក្សាវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្តៅៗ៖ Zlatan Ibrahimovic បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៤១ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL