
បច្ចុប្បន្នភាពស៊ីហ្គេម៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas បានផ្តាំផ្ញើរពាក្យពេជ្យប៉ុន្មានមាត់ជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា មុនជំនួបទល់នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅវគ្គចែកពូលស៊ីហ្គេម ។ លោក Felix Dalmas បាននិយាយថា «តោះ!! គាំទ្រក្រុមរបស់យេីង ដេីម្បីជួយពួកគាត់ឱ្យទទួលជ័យជំនះ មិនមែនគ្រាន់តែគាំទ្រតែពេលពួកគាត់ឈ្នះទេ ។ ស៊ូស៊ូ កម្ពុជា!!
ព័ត៌មានថ្មីៗ Brighton សម្លឹងចង់ជម្រះបញ្ជីចាស់ពេលទទួលភ្ញៀវ Man.Utd

Liverpool សម្លឹងចង់ររក្សាកំណត់ត្រាដ៏ល្អរបស់ពួកគេក្នុងរដូវកាល ២០២៣-២០២៤បន្តទៀត នៅពេលដែលក្រុមស្វាគមន៍គូប្រជែង Fulham មកកាន់បន្ទាយ Anfield សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។ Liverpool ទើបតែបានយកឈ្នះក្រុមអូទ្រីស LASK Linz ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ខណៈគ្រូបង្វឹកលោក Marco Silva បានយកឈ្នះលើក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ។Liverpool បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣មានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Arsenal ខណៈ Fulham ឈរនៅលេខរៀងទី១៤។ ១.ប្រវត្តិជួបគ្នា ជួបគ្នា១១ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះគឺ Liverpool ធ្វើបាន Cleansheet រហូតដល់ទៅ៩ដងឯណោះ។ទោះយ៉ាងណាជួបគ្នា ១០ដងគ្រប់ក្របខណ្ឌប្រកួតចុង ក្រោយគឺ Liverpool មិនដែលចាញ់ទេ៩ដង។សម្រាប់៨ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយក្នុងផ្ទះគឺ Liverpool តែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Haaland ស្រេកឃ្លានរកគ្រាប់បាល់បន្ថែមពេល Man.City ទទួល Tottenham […]

