Close
Featured-Image
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អោយមួយម៉ឺនដុល្លារ ដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប ដើម្បីផ្តល់កម្លាំងចិត្តជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់តាំងពីដើមរហូតមកដល់ការប្រកួតនាពេលនេះ និងបានប្រកាសលើកទឹកចិត្តបន្ថែមចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅក្នុងប្រទេសក៏ដោយ។

ជាមួយគ្នាដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ទើបធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងបានអះអាងថា ដោយសារកម្ពុជាត្រូវការចំណាយលើការអភិវឌ្ឍន៍ផ្សេងៗនាពេលកន្លង និងមិនមានកន្លែងប្រកួតត្រឹមត្រូវ ទើបធ្វើឱ្យមានការខកខានក្នុងការរៀបចំព្រឹត្តិការនេះនាពេលកន្លងមក ដោយទុកឱ្យប្រទេសផ្សេងក្នុងការរៀបចំព្រឹត្តិការនេះជំនួសផងដែរ។

បន្ថែមពីនេះក្នុងពិធីសំណេះសំណាលនេះដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនី ទាំងអស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ២០០ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារអាមេរិក ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ)
featured image

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង