

ក្រុមម្ចាស់ផ្ទះរហស្សនាមសត្វរំពេ Brighton និងត្រូវបើកទ្វារកីឡាដ្ឋានរបស់ខ្លួនទទួលក្រុមបិសាចក្រហម Man.Utdនៅវេលា ម៉ោង ២ រំលងអធ្រាតឈានចូលថ្ងៃសុក្រទី ៥ ឧសភា ២០២៣ស្អែកនេះ។Brighton មានបំណងចង់ជម្រះបញ្ជីចាស់ជា មួយក្រុមភ្ញៀវ Man.Utd ក្រោយពីពួកគេបានទម្លាក់ក្រុមលោក De Zerbi ចេញពីក្របខណ្ឌ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទីរួចមក។
Brighton នៅឆ្នាំ២០២៣នេះរកបានជ័យជំនះ៧ដងពីការប្រកួតសរុប៧ដងក្នុងផ្ទះនិងធ្វើបាន Cleansheet ៥ដងក្នុង ចំណោមជ័យជំនះទាំង៥នោះផងដែរ។ សម្រាប់Man.Utdរកបានជ័យជំនះតែ២លើកប៉ុណ្ណោះសម្រាប់ការប្រកួតក្រៅទឹកដី នៅឆ្នាំ២០២៣នេះ និង ការប្រកួតក្នុងផ្ទះ Brighton ចុងក្រោយត្រូវពួកគេលត់ ៤ទល់និង០ មុនពេលដែល បរាជ័យនៅដើម រដូវកាលនេះដោយចាញ់នៅទឹកដីខ្លួនឯងក្នុងលទ្ធផល២ ទល់និង១ បន្តទៀត។
១.៦ប្រកួតចុងក្រោយនៅ EPLគឺ Brighton ឈ្នះ៣ចាញ់២និងស្មើ១ ខណៈ Man.Utd ឈ្នះ៤ស្មើ១និងចាញ់១
២.ជម្រើស១១នាក់ដំបូងរបស់Brighton អាចនិងចូលលេង
Steele; Gross, Colwill, Dunk, Estupinan; Caicedo, Mac Allister; March, Enciso, Mitoma; Welbeck
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងរបស់Man.Utdអាចនិងចូលលេង
De Gea; Wan-Bissaka, Lindelof, Shaw, Malacia; Casemiro; Fernandes, Sabitzer, Eriksen, Antony; Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Brighton ២:១ Man.Utd
ប្រភព:Sportsmole


គ្រូបង្វឹកក្រុម Benfica លោក Bruno Lage បានលើកសរសើរកីឡាករ២រូបរបស់ក្រុមតោខៀវ Chelsea គឺPedro Neto និង Enzo Fernandez នៅមុនការប្រកួតពានរង្វាន់ FIFA Club World Cup រវាងក្រុមទាំងពីរនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យទី ២៩ មិថុនា ២០២៥ស្អែកនេះសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។Lage បានសរសើរ Pedro Neto ថាកីឡាករអន្តរជាតិព័រទុយហ្គាល់គឺជាខ្សែបម្រើស្លាបដ៏គ្រោះថ្នាក់ ខណៈសមាជិកជ័យលាភី World Cup ២០២២ របស់ក្រុមជម្រើសជាតិអាហ្សង់ទីនគឺ Enzo Fernandez ក៍ជាខ្សែបម្រើល្អបំផុតម្នាក់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមើលស្រាលគូបដិបក្ស ! គ្រូ Benfica ថាកីឡាករChelsea ២រូបនេះគឺគ្រោះថ្នាក់បំផុត(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការក្រុម Benfica បន្តថាៈក្រៅពីមានប្រាក់ Chelsea មានកីឡាករដែលខ្ញុំពិតជាស្គាល់ច្បាស់នោះគឺ Pedro Neto ។ គាត់មានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះគាត់អាចលេងនិងបណ្តើរបាល់បានមិនថាស្លាបឆ្វេងរឺស្តាំ។ […]


