
(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៦រសៀលថ្ងៃទី៤ ខែឧសភានេះ កម្ពុជាកំពុងឈរលើកំពូលតារាង មានមេដាយចំនួន៦គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ចំនួន២គ្រឿង។
១-ផ្នែកសម្តែងគូរបុរស ទទួលបានមេដាយមាស ១គ្រឿង
២-ផ្នែកសម្តែងគូរនារី ទទួលបានមេដាយប្រាក់ ១គ្រឿង
៣-ផ្នែកប្រយុទ្ធ កីឡាការិនី ខាន់ ចេសា ទម្ងន់ ៥២ kg ទទួលបានមេដាយ ប្រាក់ ១គ្រឿង
៤- កីឡាករ ពន្លឺពេជ្រ មរកត វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោបុរស
៥-កីឡាការិនី ម៉ៅ លក្ខិណា វិញ្ញាសាសម្តែងព្រលឹងល្បុក្កតោនារី
៦- កីឡាការិនី គីម ទិត្យសុវឌ្ឍនៈ វិញ្ញាសាសម្តែងអាវុធឥតមុខ (ខែលឬស្សី)៕

Liverpool សម្លឹងចង់ររក្សាកំណត់ត្រាដ៏ល្អរបស់ពួកគេក្នុងរដូវកាល ២០២៣-២០២៤បន្តទៀត នៅពេលដែលក្រុមស្វាគមន៍គូប្រជែង Fulham មកកាន់បន្ទាយ Anfield សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។ Liverpool ទើបតែបានយកឈ្នះក្រុមអូទ្រីស LASK Linz ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ខណៈគ្រូបង្វឹកលោក Marco Silva បានយកឈ្នះលើក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ។Liverpool បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣មានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Arsenal ខណៈ Fulham ឈរនៅលេខរៀងទី១៤។ ១.ប្រវត្តិជួបគ្នា ជួបគ្នា១១ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះគឺ Liverpool ធ្វើបាន Cleansheet រហូតដល់ទៅ៩ដងឯណោះ។ទោះយ៉ាងណាជួបគ្នា ១០ដងគ្រប់ក្របខណ្ឌប្រកួតចុង ក្រោយគឺ Liverpool មិនដែលចាញ់ទេ៩ដង។សម្រាប់៨ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយក្នុងផ្ទះគឺ Liverpool តែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Haaland ស្រេកឃ្លានរកគ្រាប់បាល់បន្ថែមពេល Man.City ទទួល Tottenham […]
