Close
Featured-Image
ប្រមុខរដ្ឋឡាវ កោតសរសើរការរៀបចំ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បានថ្លែងកោតសរសើរការរៀប​ចំ​​ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ នៅកម្ពុជា និងរំពឹងថា កម្ពុជាទទួលបាន​មេដាយច្រើនក្នុងការប្រកួតនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក ថងលុន ស៊ីសុលីត ថ្លែងកោតសរសើរបែបនេះនៅក្នុងជំនួបពិភាក្សាការងារ​ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុង​ជំនួបនេះ លោក ថងលុន បានថ្លែងអំណរគុណសម្ដេចតេជោ ដែល​បាន​អញ្ជើញ​លោកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។ លោកបន្តថា លោកពិតជា​មានកិត្តិយស ហើយរីករាយជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា។ លោកមានជំនឿ ជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។

នៅក្នុងជំនួបនេះ លោក ថងលុន បានគោរពថ្លែងអំណរគុណ​សម្ដេចតេជោ ដែល​បានចូលរួមជួយការលំបាករបស់ឡាវ ទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។

ប្រមុខរដ្ឋឡាវ បានគូសរំលេចដែរថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិត​ដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាធ្វើឱ្យទំនាក់​ទំនងនេះ ឈានឆ្ពោះ​ឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ ​វិស័យវិនិយោគ វិស័យសន្តិសុខរួមគ្នាត្រៀមដោះស្រាយ​គ្រោះមហន្តរាយ​ជាយ​ថា​ហេតុ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ថងលុន ដែលបានទទួលការ​អញ្ជើញ​មកចូលរួមពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា។

សម្ដេចតេជោ ក៏បានឯកភាពជាមួយលោក ថងលុន លើទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ និងអ្វីដែលត្រូវធ្វើបន្ត។

លើសពីនោះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីទាំងពីរកម្ពុជា​-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 37 25 8 4 85 40 +45 83
    2 Arsenal 37 19 14 4 67 33 +34 71
    3 Manchester City 37 20 8 9 70 44 +26 68
    4 Newcastle United 37 20 6 11 68 46 +22 66
    5 Chelsea 37 19 9 9 63 43 +20 66
    6 Aston Villa 37 19 9 9 58 49 +9 66
    7 Nottingham Forest 37 19 8 10 58 45 +13 65
    8 Brighton & Hov… 37 15 13 9 62 58 +4 58
    9 Brentford 37 16 7 14 65 56 +9 55
    10 Fulham 37 15 9 13 54 52 +2 54
    11 AFC Bournemouth 37 14 11 12 56 46 +10 53
    12 Crystal Palace 37 13 13 11 50 50 +0 52
    13 Everton 37 10 15 12 41 44 -3 45
    14 Wolverhampton Wanderers 37 12 5 20 53 68 -15 41
    15 West Ham United 37 10 10 17 43 61 -18 40
    16 Manchester United 37 10 9 18 42 54 -12 39
    17 Tottenham Hotspur 37 11 5 21 63 61 +2 38
    18 Leicester City 37 6 7 24 33 78 -45 25
    19 Ipswich Town 37 4 10 23 35 79 -44 22
    20 Southampton 37 2 6 29 25 84 -59 12
  • Sponsor by 88Bol