

មេដាយ ៩គ្រឿង នឹងបំពាក់ដល់អត្តពលិកថ្ងៃនេះ មុនពិធីបើកព្រឹត្តិការណ៍ SEA Games 2023
ទំហំអក្សរ
តូច
ធំ
(ភ្នំពេញ)៖ ចំនួនមេដាយ ៩គ្រឿងនឹងធ្វើការបំពាក់ដល់កីឡាករ-កីឡាការិនី ដែលទទួលបានជយលាភី ក្នុងព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជាលើកដំបូង។ នេះបើយោងតាមកម្មវិធីរបស់ CAMSOC ដែលអង្គភាព Fresh News ទទួលបាន។
អត្ថបទកំពុងចាប់អារម្មណ៍៖ មកស្តាប់ការបកស្រាយរបស់គ្រូបង្វឹក PSG ក្រោយបង្ករឿងហេតុជាមួយ Joao Pedro
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការបំពាក់មេដាយលើកដំបូងនេះនៅ SEA Games លើកទី៣២ នេះដែរនឹងត្រូវរៀបចំឡើង ក្រោយប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មក មុនពេលពិធីបើកព្រឹត្តិការណ៍កីឡាចម្រុះនេះ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភាស្អែកនេះ។
ពិធីបំបាក់មេដាយផ្នែកកីឡាជឺជីតស៊ូ គ្រោងនឹងរៀបចំ ក្រោយបញ្ចប់ការប្រកួតនាល្ងាចនេះតែម្តង នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្ដរជាតិ ជ្រោយចង្វារ (OCIC) នៅពេលកីឡាការិនីសក្តានុពលកម្ពុជា ខាន់ ចេសា ក៏នឹងប្រកួតនៅថ្ងៃនេះដែរ ក្នុងប្រភេទទម្ងន់ ៥២គីឡូក្រាម៕
Topics
អត្ថបទទាក់ទង