

រូបសំណាករបស់វីរបុរសក្រុមបិសាចក្រហម Man. United លោក Jimmy Murphy ត្រូវបានដាក់បង្ហាញនៅខាងក្រៅទីលាន Old Trafford បន្ទាប់ពីរូបលោកធ្លាប់មានគុណបំណាច់ជួយក្លឹបអស់រយៈពេល ៤ ទសវត្សរ៍មកហើយនោះ។រូបសំណាករបស់ Murphy ត្រូវបានសាងសង់នៅពីក្រោយ Stretford End ដ៏ល្បីល្បាញរបស់ Old Trafford ។
Murphy ដែលធ្លាប់នាំMan. United ឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup បន្ទាប់ពីគ្រោះមហន្តរាយធ្លាក់យន្តហោះនៅទីក្រុង Munich ក៏ធ្លាប់បានបំពេញតួនាទីជាជំនួយការគ្រូបង្វឹក ចាប់តាំងពីឆ្នាំ ១៩៤៩រហូតដល់គាត់បានទទួលមរណភាពនៅឆ្នាំ ១៩៨៩ ។
គួរបញ្ជាក់ថាលោក Murphy មិនធ្លាប់លេងគ្រងឯកសណ្ឋានក្រុមបិសាចក្រហមនោះទេ ប៉ុន្តែក្នុងនាមជាកីឡាករ រូបលោកធ្លាប់បានបង្ហាញខ្លួនច្រើនជាង ២០០ប្រកួតសម្រាប់ West Bromwich Albion និងបង្ហាញខ្លួនបាន១៥ប្រកួតសម្រាប់ក្រុមជម្រើសជាតិវែល ។នៅក្នុងឪកាសនេះផងដែរលោក Erik ten Hag គ្រូបង្វឹកMan. United បាននិយាយថាគាត់សមនឹងទទួលបាន កិត្តិយសខ្លាំងណាស់។
ប្រភព:BBC


(USA)៖ ក្លឹបអធិរាជស Real Madrid បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ១:០។ បើទោះជាក្រុមឈ្នះយ៉ាងនេះក្តី អ្នកគាំទ្រ Real Madrid បានបញ្ចេញមតិជាច្រើនសឹងតែដូចៗគ្នាទាំងបែបនេះថា ពួកគេលែងមានទំនុកចិត្តទៅលើខ្សែការពារឆ្នើម Antonio Rudiger បន្តទៀត ក្រោយរូបគេវិលត្រឡប់មកក្រុមវិញ បន្ទាប់ពីជាពីរបួស ខណៈនៅតំបន់ការពារកណ្តាលមានភាពផុយស្រួយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ពេលទិញថ្លៃកប់ ពេលលក់សែនថោក! Chelsea លក់អ្នកចាំទីខ្លួន ក្នុងតម្លៃមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


