Close
Sponsor ads Featured-Image
លោក Conor Nestor បានចាកចេញពីស្វាយរៀងជាផ្លូវការណ៍ ក្រោយចំណាយពេល៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

កម្ពុជា៖ លោក Conor Nestor ចំណាយរយះពេល៥ឆ្នាំកន្លះជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចចិត្តចាកចេញដើម្បីចូលរួមក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។ លោក Conor ចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅខែមករា ឆ្នាំ២០១៨ គាត់ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកបរទេសដែលមានបទពិសោធន៍ជោគជាំ និងកំពូលមួយរូបក្នុងប្រទេសកម្ពុជា លោកបានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាលើកទី២នៅឆ្នាំ២០១៩ និងជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហ៊ុនសែនខាប់ចំនួន២ដងគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងជួយក្លិបបានទៅលេងវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ AFC Cup ជាលើកដំបូងរបស់ក្លិប។ ចាំមើលថាតើ គ្រូបង្គោលរូបណា និងអាចមកជំនួសដំណែង របស់ Conor Nestor  នៃព្រះខ័នរាជស្វាយរៀង?

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim បានប្រាប់កីឡាករវ័យ […]

ចុចអានបន្ត
អត្ថបទទាក់ទង