Close
Featured-Image
លោក Conor Nestor បានចាកចេញពីស្វាយរៀងជាផ្លូវការណ៍ ក្រោយចំណាយពេល៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

កម្ពុជា៖ លោក Conor Nestor ចំណាយរយះពេល៥ឆ្នាំកន្លះជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចចិត្តចាកចេញដើម្បីចូលរួមក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។ លោក Conor ចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅខែមករា ឆ្នាំ២០១៨ គាត់ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកបរទេសដែលមានបទពិសោធន៍ជោគជាំ និងកំពូលមួយរូបក្នុងប្រទេសកម្ពុជា លោកបានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាលើកទី២នៅឆ្នាំ២០១៩ និងជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហ៊ុនសែនខាប់ចំនួន២ដងគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងជួយក្លិបបានទៅលេងវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ AFC Cup ជាលើកដំបូងរបស់ក្លិប។ ចាំមើលថាតើ គ្រូបង្គោលរូបណា និងអាចមកជំនួសដំណែង របស់ Conor Nestor  នៃព្រះខ័នរាជស្វាយរៀង?

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ)
featured image

Chelsea បាន​បញ្ចប់​កិច្ច​សន្យា​ក្នុង​តម្លៃ ៣៧​លាន​ផោន ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាន​និយាយ​ថាយ៉ាងដូច្នេះថា​៖ ​ខ្ញុំ​រំភើប​រីករាយ​ណាស់​ដែល​បាន​មក​ទីនេះ​។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]

ចុចអានបន្ត
អត្ថបទទាក់ទង