Close
Sponsor ads Featured-Image
មន្ត្រីគ្រប់គ្រងការចែកសំបុត្រប្រកួតបាល់ទាត់ ច្រានចោលការផ្សាយសារព័ត៌មាន​វៀតណាម ចោទកម្ពុជាមានទីផ្សារងងឹត​លក់សំបុត្រមួយតម្លៃ៦ដុល្លារ
ទំហំអក្សរ
តូច
ធំ

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារចែកចាយសំបុត្រ​ចូលទស្សនាបាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមនៅកម្ពុជា ប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយរបស់​សារ​​ព័ត៌មានវៀតណាម ដែលចោទប្រកាន់ថាកម្ពុជាមានទីផ្សារងងឹត​លក់​សំបុត្រ​ចូលទស្សនាការប្រកួតសំបុត្រតម្លៃ៦ដុល្លារ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

សារព័ត៌មានវៀតណាមឈ្មោះថា «Webthethao.vn» ដែលជាសារព័ត៌មានផ្នែក​កីឡា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទមួយបង្ហាញពីការ​លំបាកស្វែងរកសំបុត្រ ដើម្បីចូលទស្សនាការប្រកួតរវាងជម្រើសជាតិវៀតណាម និងជម្រើសជាតិឡាវ។ (https://webthethao.vn/bong-da-sea-games/cdv-mua-ve-cho-den-co-vu-u22-viet-nam-vs-u22-lao-cung-khong-co-KeRfBDyVg.htm?fbclid=IwAR3JsEwQyrgSBaxE6VJVGM6tqill7trnrFQbrmhOespcKrmEfpheCsvecrg)

ក្នុងសារព័ត៌មាននេះ បានលើកឡើងថា ការចែកសំបុត្រដែលធ្វើឡើងក្នុងរយៈពេល​ខ្លី ស្រាប់តែសំបុត្រក៏ត្រូវបានចែកអស់ ខណៈលេខរៀងនៃការចែកសំបុត្រនោះ​បាន​ត្រឹមតែពីរបីពាន់ប៉ុណ្ណោះ។សារព័ត៌មានបានរៀបរាប់ទៀតថា ដោយសារតែការចង់មើលការប្រកួតនៃជំនួបរវា​ង​វៀតណាម និងឡាវនោះ មានអ្នកគាំទ្រវៀតណាមខ្លះព្យាយាមស្វែងរកទិញសំបុត្រ តែក៏ទិញមិនបានដែរ។មន្ត្រីជាន់ខ្ពស់របស់កម្ពុជាទទួលការងារចែកសំបុត្រទស្សនការប្រកួតបាល់ទាត់ បាន​ច្រានចោលការលើកឡើងថា កម្ពុជាមានកន្លែងលក់សំបុត្រសម្រាប់ទស្សនា​ការប្រកួត​។មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា តារាងព្រីន ដែលជាកន្លែងប្រកួតជម្រុះក្នុងពូល B នឹងជាកន្លែងជំនួបរវាងក្រុមជម្រើសជាតិវៀតណាម និងឡាវកាលពីថ្ងៃទី៣០ ​ខែ​មេសា អាចផ្ទុកអ្នកទស្សនា បានត្រឹមតែ ៥ពាន់នាក់ប៉ុណ្ណោះ។ ក្នុងនោះសំបុត្ររហូត​ដល់ទៅ ៣០ភាគរយ ត្រូវបានរៀបចំប្រគល់ជូនដល់អ្នកគាំទ្រជម្រើសជាតិវៀត​ណាម​។

ការចែកសំបុត្រសម្រាប់ការចូលទស្សនាប្រកួតបាល់ទាត់ កំពុងបង្កបញ្ហាស្មុគស្មាញ​ច្រើន ដោយសារតែអ្នកខ្លះរកមិនបានសំបុត្រចូលទស្សនា ព្រោះតែកន្លែងអង្គុយ មាន​កំណត់។ អ្នកទស្សនាខ្លះ ចង់ឱ្យរៀបចំការបែងចែកសំបុត្រដាច់ដោយឡែកពីគ្នា រវាងការប្រកួតដែលមានជម្រើសជាតិកម្ពុជា និងគូប្រកួតមិនមានជម្រើស​ជាតិ​កម្ពុជា​។ បន្ថែមពីលើនោះ សំបុត្រមួយគួរតែមើលបានមួយប្រកួតបានហើយ ចៀសវាងអ្នក បានសំបុត្រមើលតែជម្រើសជាតិរបស់គេ ហើយមិនទៅមើលជម្រើសជាតិដទៃ នាំឱ្យសល់កន្លែង រីឯអ្នកផ្សេងដែលត្រូវមើលជម្រើសជាតិខ្លួនបែរជាអត់សំបុត្រ​ទៅ​វិញ។ ពាក់ព័ន្ធបញ្ហានេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកចែកសំបុត្រ បានបង្ហាញការបារម្ភថា បើកំណត់ឱ្យសំបុត្រមួយមើលបានតែមួយប្រកួត ខ្លាចអ្នកមើលប្រកួតមុនហើយ មិនព្រមចេញនោះនាំឱ្យប៉ះពាល់ដល់អ្នកចូលទស្សនាប្រកួតក្រោយ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne
featured image

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ […]

ចុចអានបន្ត
អត្ថបទទាក់ទង