

បច្ចុប្បន្នភាពស៊ីហ្គេម: ក្រុមគោព្រៃជម្រើសជាតិកម្ពុជានឹងត្រូវមានបេសកម្មជួបជាមួយនឹងក្រុមជម្រើសជាតិហ្វីលីពីនក្នុងព្រឹត្តិការណ៍ Sea Game 32 នៅថ្ងៃអង្គារទី២២នេះ ខណ:ការប្រកួតទីមួយកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើតយ៉ាងល្អដោយលទ្ធផល ៤-០ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ មុនការមួយនេះលោក Keisuke Honda ជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា «ខ្ញុំមានមោទនភាពចំពោះកីឡាករ! យើងនឹងប្រកួតជាមួយហ្វីលីពីននៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023។ យើងមិនអាចធ្វើអ្វីគ្រប់យ៉ាងដូចគ្នាបានទេ ព្រោះហ្វីលីពីននឹងលេងខុសគ្នា ហើយពួកគេអាចនឹងផ្លាស់ប្តូរប្រព័ន្ធរបស់ពួកគេ។ យ៉ាងណាក៏សូមអរគុណចំពោះអ្នកគាំទ្រជាច្រើនដែលបានមកទស្សនានៅកីឡដ្ឋាន។ យើងនឹងបង្ហាញអ្នកម្តងទៀតថា តើយើងជានរណាយើងនឹងលេងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សូមអរគុណចំពោះអ្វីគ្រប់យ៉ាង សូមឲ្យសម្រេចបាននូវគោលដៅរបស់យើងជាមួយគ្នា»។


ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ […]