Close
Featured-Image
បាត់មុខ​ ២ឆ្នាំ ឥឡូវឮដំណឹងថា Jack Ma ទទួលបានតំណែងជាសាស្រ្តាចារ្យកិត្តិយសពីសាកលវិទ្យាល័យជប៉ុន
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេល ២ឆ្នាំ ពេលនេះកំពូលមហាសេដ្ឋីចិនលោក Jack Ma ចាប់ផ្តើមលេចមុខបណ្តើរៗមកវិញហើយក្រោយរដ្ឋាភិបាលចិនបន្ថូរបន្ថយទោស។ ដោយឡែកនៅរសៀលថ្ងៃចន្ទសប្តាហ៍នេះទទួលបានរបាយការណ៍មកថា Jack Ma បានធ្វើដំណើរទៅសួរសុខទុក្ខនៅសាកលវិទ្យាល័យជប៉ុន(University of Japan) ខណៈលោកទើបតែទទួលតួនាទីថ្មីមួយទៀតក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jack Ma, co-founder of Alibaba.

Jack Ma គឺជាអ្នកជំនួញជនជាតិចិន និងជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ពិភពលោក។ បុរសជនជាតិចិនវ័យ ៥៨ឆ្នាំរូបនេះ បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យរូបនេះត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា ដោយសង្ស័យថា បាន «ឃុបឃិតជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលចិននៅក្រៅប្រទេស» ដើម្បី «ញុះញង់ឱ្យមានអបគមន៍»។

ដោយឡែកកាលពីពេលថ្មីៗនេះ Jack Ma ទើបតែទទួលតួនាទីថ្មីជាសាស្រ្តាចារ្យកិត្តិយសមួយពីសាលាធុរកិច្ចនៃសាកលវិទ្យាល័យហុងកុង ដែលមានទំនាក់ទំនងជាមួយសាលកវិទ្យាល័យជប៉ុន ហើយលោកនឹងកាន់តួនាទីនេះរយៈពេល ៣ឆ្នាំដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ នេះបើតាមសេចក្តីរាយការណ៍របស់ CNA។

ជាមួយគ្នានេះមហាវិទ្យល័យតូក្យូដែលជាផ្នែកមួយនៃសាកលវិទ្យាល័យដ៏ល្បីក្នុងទីក្រុងតូក្យូបាននិយាយថា Jack Ma នឹងមក «ចែករំលែកបទពិសោធន៍ដ៏សម្បូរបែបរបស់គាត់ និងចំណេះដឹងត្រួសត្រាយផ្លូវលើភាពជាសហគ្រិន ការគ្រប់គ្រងសាជីវកម្ម និងការច្នៃប្រឌិត» នៅក្នុងសិក្ខាសាលាសម្រាប់និស្សិត និងបុគ្គលិក។ លើសពីនេះទៅទៀត Jack Ma «នឹងធ្វើការស្រាវជ្រាវ ជាមួយគម្រោងរួមគ្នា» ជាមួយសមាជិកមហាវិទ្យាល័យ «ជាពិសេសក្នុងវិស័យកសិកម្មនិរន្តរភាព និងផលិតកម្មស្បៀង»៕

Topics
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 37 25 8 4 85 40 +45 83
    2 Arsenal 37 19 14 4 67 33 +34 71
    3 Manchester City 37 20 8 9 70 44 +26 68
    4 Newcastle United 37 20 6 11 68 46 +22 66
    5 Chelsea 37 19 9 9 63 43 +20 66
    6 Aston Villa 37 19 9 9 58 49 +9 66
    7 Nottingham Forest 37 19 8 10 58 45 +13 65
    8 Brighton & Hov… 37 15 13 9 62 58 +4 58
    9 Brentford 37 16 7 14 65 56 +9 55
    10 Fulham 37 15 9 13 54 52 +2 54
    11 AFC Bournemouth 37 14 11 12 56 46 +10 53
    12 Crystal Palace 37 13 13 11 50 50 +0 52
    13 Everton 37 10 15 12 41 44 -3 45
    14 Wolverhampton Wanderers 37 12 5 20 53 68 -15 41
    15 West Ham United 37 10 10 17 43 61 -18 40
    16 Manchester United 37 10 9 18 42 54 -12 39
    17 Tottenham Hotspur 37 11 5 21 63 61 +2 38
    18 Leicester City 37 6 7 24 33 78 -45 25
    19 Ipswich Town 37 4 10 23 35 79 -44 22
    20 Southampton 37 2 6 29 25 84 -59 12
  • Sponsor by 88Bol