Close
Sponsor ads Featured-Image
នោះ!​ សម្ដេច ហ៊ុន សែន មិនពេញចិត្តចំពោះទូរទស្សន៍ជាតិ ដែលមិនស្រវាស្រទេញផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេម
ទំហំអក្សរ
តូច
ធំ

សម្ដេច ហ៊ុន សែន បង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះទូរទស្សន៍ជាតិកម្ពុជា ដែលមិនស្រវាស្រទេញផ្សព្វផ្សាយពីការប្រកួតកីឡាស៊ីហ្គេម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

«ចាំទាល់តែគូខ្មែរប្រកួតជាមួយបរទេស ទើបផ្សាយ»។ នេះជាការឆ្លើយតបរបស់អ្នកគ្រប់គ្រងទូរទស្សន៍ជាតិ ប្រាប់សម្ដេច ហ៊ុន សែន។ សម្ដេច មិនពេញចិត្តចំពោះចម្លើយនេះឡើយ។ សម្ដេច បានផ្ដាំឱ្យអគ្គនាយកទូរទស្សន៍ជាតិ ឃ្មាតខ្មីផ្សព្វផ្សាយកីឡាគ្រប់ប្រភេទ នៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយមិនចាំបាច់ទាល់តែមានការប្រកួតរវាងកម្ពុជា និងបរទេសនោះទេ។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ ប្រមុខរដ្ឋាភិបាល បានព្រមានដកតំណែងអគ្គនាយក និងថ្នាក់ដឹកនាំទូរទស្សន៍ជាតិផងដែរ បើសិនជាមិនស្រវាស្រទេញផ្សព្វផ្សាយកីឡាស៊ីហ្គេម។ សម្ដេច ចាត់ទុកថា ការមិនស្រវាផ្សព្វផ្សាយនេះ វាដូចជាសម្លាប់ការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។

ក្រៅពីទូរទស្សន៍ជាតិ សម្ដេច ក៏ប្រាប់ឱ្យស្ថានីយ៍ទូរទស្សន៍ឯកជនផ្សេងទៀត សម្រុកផ្សព្វផ្សាយពីកីឡាស៊ីហ្គេមនេះដែរ ដោយកុំរង់ចាំតែគូកម្ពុជា និងបរទេស ទើបនាំគ្នាសម្រុកផ្សាយ។

ប្រភព៖ Thmey Thmey

អត្ថបទកំពុងចាប់អារម្មណ៍៖
តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ)
featured image

អ្នកចាត់ការទូទៅ របស់ក្រុមអធិរាជស Real Madrid លោក Xabi Alonso បាននិយាយថាក្លឹបបានធ្វើការសម្រេចផ្តល់ទំនុកចិត្តលើកីឡាករដែលនឹងទទួលខុសត្រូវទាត់បាល់ពិន័យបាល់ប៉េណាល់ទីនៅក្នុងក្រុមរបស់ខ្លួនហើយ។ អតីតគ្រូបង្វឹកLeverkusen សញ្ជាតិអេស្បាញបច្ចុប្បន្នលោក Alonso បានជំនួសតំណែងអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនពោលគឺក្រោយពីលោក Ancelotti បានទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលរួចមក។ អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាក្រោមការដឹកនាំរបស់លោក Ancelotti សមាជិកថ្មី Kylian Mbappe មានតួនាទីស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Vinicius បង្ហាញពីភាពខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់ពិន័យមួយនេះ។ទោះយ៉ាងណា ថ្លែងនៅក្នុងបទសម្ភាសន៍មុនការប្រកួតFIFA Club World Cup របស់ Real Madrid ជាមួយ Pachuca នៅយប់ថ្ងៃអាទិត្យនោះ Alonso បានទទូចថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអ្នកស៊ុតបាល់ប៉េណាល់ទីថ្មីរបស់ Real Madrid មុនពេលរដូវកាល 2025/26 […]

ចុចអានបន្ត
អត្ថបទទាក់ទង