៣ប្រភេទកីឡា បន្តប្រកួតប្រជែងមេដាយថ្ងៃនេះ នៅព្រឹត្តិការណ៍ SEA Games 2023

Published 3 years ago
895 Views
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ ការប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023 នៅប្រទេសកម្ពុជា បានឈានចូលថ្ងៃទី០៣ ដែលមាន ៣ប្រភេទកីឡាទៀត នឹងបន្តការប្រកួតនាថ្ងៃទី០១ ខែឧសភានេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

៣ប្រភេទកីឡា ក្នុងចំណោម ៣៧ប្រភេទកីឡាសរុបក្នុងយុទ្ធនាការថ្នាក់តំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបន្តធ្វើការប្រកួតនៅថ្ងៃទី០១ ខែឧសភានេះ រួមមានកីឡាគ្រីឃីត អុកចត្រង្គ និងកីឡាហុកគី។ នេះបើយោងតាមលិខិតរបស់ CAMSOC ដែលអង្គភាពព័ត៌មានទទួលបាន។

យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី៣ ដែលបានដំណើរការប្រកួត ៤ប្រភេទកីឡាមកនេះរួមមាន គ្រីឃីត អុកចត្រង្គ បាល់ទាត់ និងហុកគី ពុំទាន់មានប្រភេទកីឡា ឬក៏វិញ្ញាសាណាមួយបានបញ្ចប់ និងដណ្តើមបានមេដាយនៅឡើយទេ ពោលគឺត្រូវរង់ចាំដល់ថ្ងៃទី០៤ ខែឧសភាទើបមានការចែកជូនចំនួន ៤មេដាយ ដ្បិតពិធីបើក SEA Games ឆ្នាំ២០២៣ ជាផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Article Tags
Related Articles