Close
Featured-Image
ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសាខាងមុខ
ទំហំអក្សរ
តូច
ធំ

ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសាខាងមុខ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង មុននឹងបន្តដំណើររត់តាមបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ។ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ប្រកបទៅដោយភាពជោគជ័យនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៥,៥គីឡូម៉ែត្រ ចេញពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទៅបញ្ចប់នៅរមណីយដ្ឋានមហាចេតីយផាថាតហ្លួង ដោយមានមន្ត្រីអ្នកមុខអ្នកការ ក្រុមកីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋអមតាមផ្លូវសរុបជាង ១៥០០នាក់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ»
featured image

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC

ចុចអានបន្ត
អត្ថបទទាក់ទង