

ខ្សែប្រយុទ្ធក្រុមLazio កីឡាករ Ciro Immobile កំពុងត្រូវបានព្យាបាលរបួសខ្នង និងរបួសបាក់ឆ្អឹងជំនីខាងស្តាំនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរថយន្តរបស់គាត់បានជួបឧបទ្ទវហេតុប៉ះទង្គិចជាមួយរថភ្លើងអគ្គិសនីក្នុងទីក្រុងរ៉ូម។រូបថតត្រូវបានបង្ហាញដោយប៉ូលិសនៅកន្លែងកើតហេតុនៃការប៉ះទង្គិចគ្នាដោយរថយន្តស្ទូច និងរថយន្តបង្កហេតុព្រមទាំងរថភ្លើងខណៈសេចក្តីថ្លែងការណ៏របស់ក្លឹប បាន អះអាងថា Immobile បានទទួលការព្យាបាលដោយយកចិត្តទុកដាក់ ខណៈស្ថានភាពរបួសមានលក្ខណៈធូរស្បើយច្រើនហើយ។
កីឡាករអន្តរជាតិអ៊ីតាលី Immobile វ័យ ៣៣ ឆ្នាំបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-0 របស់ Lazio នៅក្របខណ្ឌ Serie A នទឹកដី Spezia កាលពីថ្ងៃសុក្រ។Lazio និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Torino ក្នុងការប្រកួតបន្ទាប់របស់ពួកគេនៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះ។


ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]



