

ទោះបីជាបានឆ្លងកាត់ការបង្ហាញទម្រង់លេងបានល្អ និងជោគជ័យនៅលីគកំពូលផ្សេងៗរយៈពេលកន្លងមកជាច្រើនឆ្នាំ ក៏មិនប្រាកដថាកីឡាករទាំងនោះ នឹងទទួលបានជោគជ័យត្រចះត្រចង់នៅពេលពួគគេបន្តអាជីពនៅក្របខណ្ឌ Premier League នោះឡើយ។ ជាក់ស្តែងកីឡាករឆ្នើមៗជាច្រើនបានព្យាយាមពង្រឹងកេរ្តិ៍ដំណែលរបស់ពួកគេនៅក្នុងក្លឹបអង់គ្លេស។

ជាក់ស្តែងក្រុមបិសាចក្រហម Man. United បានឆ្លងកាត់ការផ្ទេរយកកីឡាករឆ្នើមៗដូចជា Angel Di Maria, Paul Pogba និង Radamel Falcao សុទ្ធតែបានឆ្លងកាត់អាជីពនៅទឹកដី Old Trafford ដើម្បីកសាងកេរ្ត៍ឈ្មោះនៅទីនោះ ប៉ុន្តែទីបំផុតពួកគេបានបរាជ័យជាបន្តបន្ទាប់។ រំលឹកដល់អតីតកាលវិញនៅក្នុងបញ្ជីឈ្មោះទាំងនោះគេហទំព័រ Talksport បានលើកយកឈ្មោះកីឡាករ Juan Sebastian Veron ខណៈអតីតខ្សែបម្រើស្លាបស្តាំក្រុមជម្រើសជាតិអាហ្សង់ទីនធ្លាប់បង្ហាញទម្រង់លេងលេចធ្លោមួយនៅក្របខណ្ឌ Serie A ជាមួយក្រុម Lazio មុនពេលផ្លាស់មក Man.Utd នៅឆ្នាំ ២០០១ និងបានចាកចេញពី Chelsea នៅឆ្នាំ២០០៣ ពោលក្រោយចំណាយពេលត្រឹម២រដូវកាល។
បើទោះបីជាបានសម្របខ្លួនលេងជាមួយទម្រង់លេង ៤-៤-២ ជំនាន់រួមការងារជាមួយ Roy Keane និង Pau Scholes ព្រមទំាង Ryan Giggs និង David Beckham ជាដើម ប៉ុន្តែបញ្ហារបួសជារឿងមួយបន្ថែមទៀតធ្វើអោយទម្រង់លេងរបស់គេមិនទទួលបានទំនុកចិត្ត។នៅក្នុងបទសម្ភាសន៍មួយ Veron បានប្រាប់យ៉ាងដូច្នេះថាៈ កំលុងពេលនោះទោះបីជាមិត្តរួមក្រុម និង គ្រូបង្វឹក Sir Alex Ferguson មិនបានជម្រុញចិត្តខ្ញុំក្នុងការចាកចេញផ្អែកលើលទ្ធផលជាក់ស្តែង ប៉ុន្តែខ្ញុំបានសម្រេចផ្លាស់ទៅចូលរួមជាមួយគូប្រជែង Chelsea វាជារឿងមួយគួរអោយសោកស្តាយ។ ទីបំផុតនៅChelsea គាត់បង្ហាញទម្រង់លេងបាន តែ៧ដងនៅលីកកំពូល EPL និង១៤ដងគ្រប់ក្របខណ្ឌប្រកួតរយៈពេល២ឆ្នាំហើយសរុបប្រមាណ១៣គ្រាប់ប៉ុណ្ណោះសម្រាប់ក្លឹបអង់គ្លេសទាំងពីរ និងបើទោះបីជាបានឈ្នះពាន EPL នៅឆ្នាំ២០២៣ជាមួយ Man.Utd ក៏ដោយ។
ប្រភព:Talk Sport
វីដេអូ:

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


