

Alejandro Garnacho ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើអនាគតរបស់គាត់ជាមួយ Manchester United ។ ដោយបានចាប់ផ្តើមអាជីពជាមួយនឹងឈុតអាយុក្រោម 18 ឆ្នាំនៅ United មានការរំពឹងទុកថា ថាតើរូបគេអាចឈានដល់កម្រិតកំពូលខ្លាំងប៉ុណ្ណា។
មកទល់ពេលនេះ កីឡាករវ័យ 18 ឆ្នាំរូបនេះទទួលបានការពេញចិត្តពីសំណាក់លោក Erik ten Hag ជាមួយនឹងការលេងជម្រើស១១នាក់ដំបូងចំនួន 9 ដង និងក្នុងនាមជាកីឡាករបម្រុងចំនួន 16 លើក នៅរដូវកាលនេះ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាម ESPN ក្លឹប Man United កំពុងតែឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីជាមួយ Garnacho។ Garnacho ត្រូវបានគេដឹងថាបានយល់ព្រមលើកិច្ចសន្យាថ្មីមួយដែលមានសុពលភាពដល
ឆ្នាំ 2027-28។

(អង់គ្លេស)៖ លោក Enzo Maresca ដែលជាគ្រូបង្គោលក្លឹបតោខៀវ Chelsea បានដាក់គោលដៅផ្ទេរចរចាទិញខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យគឺ Alejandro Garnacho របស់បិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មី Premier League ២០២៥/២៦ ដើម្បីមកពង្រឹងតំបន់ស្លាប ក្រោយ Sancho ត្រឡប់មក Old Trafford វិញ ខណៈក្លឹបនៅ Napoli កំពុងតែចាប់អារម្មណ៍៕អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



