
ប្រធានក្រុមតោខៀវ Chelsae កីឡាករ Cesar Azpilicueta បានដឹងខ្លួន និង អាចនិយាយបានវិញក្រោយចូលសម្រាកក្នុងមន្ទីរពេទ្យបន្ទាប់ពីជួបហេតុការណ៏រងរបួសក្បាល អំឡុងពេលប្រកួតចាញ់ក្រុមភ្ញៀវSouthampton កាលពីថ្ងៃសៅរ៍។
ខ្សែការពារកណ្តាលសញ្ជាតិអេស្បាញរូបនេះបានដួលសន្លប់បាត់មាត់បាត់កនៅលើទីលានបន្ទាប់ពីរងការប៉ះទង្គិចដ៏ខ្លាំងជាមួយ Sekou Mara ដែលបានទាត់ចំផ្ទៃមុខនិងក្បាល ខណៈនោះបុគ្គលិកពេទ្យបានប្រញាប់ប្រញាល់ព្យាបាលកីឡាករវ័យ ៣៣ ឆ្នាំរូបនេះដោយដាក់អុកស៊ីសែនជំនួយផ្លូវដង្ហើមអស់រយៈពេលជាច្រើននាទី មុនពេលបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យ។
ទោះយ៉ាងណាការស៊ុតបាល់ពិន័យ Free-kick របស់ James Ward-Prowse នៅតង់ទីមួយបានផ្តល់ភាពបរាជ័យលើកទី ៥ សម្រាប់ក្រុមនៅឆ្នាំ ២០២៣ខណៈក្រុមលោកGraham Potter មានគម្លាត១០ពិន្ទុ ពីក្រុមកំពូលតារាងទាំង៤ និង នៅសល់១៥ប្រកួតទៀត និងបញ្ចប់រដូវកាលនោះ។

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton បានដាក់តម្លៃលក់Balela […]


