
កាតា បានធ្វើការប្រកាសជាផ្លូវការណ៍ថា ពួកគេបានធ្វើការដាក់ដេញក្លឹបបិសាចក្រហម Manchetester United ជាផ្លូវការណ៍ ដោយត្រូវបានគេជៀជាក់ថា មានទំហំទឹកប្រាក់ប្រហែលជា ៤.៥លានកោតអឺរ៉ូ ។ ម្ចាស់ក្លឹបបច្ចុប្បន្នគ្រួសារត្រកូល Glazer បានសម្រេចដាក់លក់យក្សមួយនេះជាផ្លូវការណ៍ កាលពីប៉ុន្មានខែមុន ក្រោយពីមានការាវាយប្រហារ និងការបាតុកម្មពីសំណាក់អ្នកគាំត្រក្លឹប Man Utd ជាច្រើនលើកច្រើនសារ ក្នុងរយៈពេល១៧ឆ្នាំនៃការកាន់កាប់របស់ពួកគេ។
យ៉ាងណាមិញ កាលពីពេលថ្មីនេះ បានមានពាក្យចរចាមរាមជុំវិញការចង់បានពីសំណាក់វិនិយោជិករបស់ប្រទេសកាតា ហើយកាលពីម្សិលមិញនេះត្រូវបានគេរាយការណ៍ថា កាតា បានធ្វើការដាក់ដេញយកក្លឹបយក្សមួយនេះពីក្រុមគ្រួសារត្រកូល Glazer ជាផ្លូវការ ហើយថែមទាំងបានបញ្ជាក់ទៀតថា ពួកគេនឹងមិនយកការចំណេញពីក្លឹបសម្បី១រៀល នៅពេលដែលគាត់ចូលកាន់កាប់ ដោយលុយចំណេញទាំងអស់នឹងត្រូវបង្វិលចូលក្លឹប និងក្រុមសម្បុរសធម៍របស់ក្លឹបតែម្តង (Manchester United Foundation 92)។

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons […]


