
Man. United ត្រៀមលក់ Harry Maguire ក្នុងតម្លៃខាតដើមរហូតដល់ទៅពាក់កណ្តាលក្រោយចំណាយទិញខ្សែការពាររូបនេះពីក្រុមកញ្ជ្រោងខៀវLeicester ក្នុងតម្លៃកំនត់ត្រាថ្លៃបំផុត៨០ លានផោនសម្រាប់ខ្សែការពារមកកាន់ទឹកដី Old កាលពីឆ្នាំ២០១៩កន្លងទៅ។Maguire ដែលមានកុងត្រាជាមួយក្រុមជើងឯកអង់គ្លេស២០សម័យ រហូតដល់ឆ្នាំ២០២៥ ខណៈMan.Utd នឹងព្រមទទួលយកសំណើរចំនួន ៤០ លានផោនសម្រាប់កាពីតែនក្រុមរូបនេះប្រសិនជាក្លឹបណាមួយហ៊ានដាក់សំណើរ នាំយកកីឡាករអន្តរជាតិអង់គ្លេសរបស់ខ្លួននៅពេលបញ្ចប់រដូវកាល ២០២២-២០២៣នេះ។
គួរបញ្ជាក់ថាMaguire បានបាត់បង់តំណែងជម្រើស១១នាក់ដំបូងពីក្នុងក្រុម ក្រោមអតីតគ្រូបង្វឹកAjax លោក Erik ten Hagបានចូលមក ដឹកនាំMan.Utd ដោយដាក់អោយខ្សែការពារអន្តរជាតិបារាំង Raphael Varane លេងចាប់ដៃគូគ្នាជាមួយកីឡាករអន្តរជាតិអាហ្សង់ទីន Lisandro Martinez ជំនួសវិញ។

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



