

(អារ៉ាប៊ីសាអូឌីត)៖ ជាលើកដំបូងប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធិរៀបចំការប្រកួតដណ្តើមពានរង្វាន់ FIFA Club World Cup 2023 ដែលការប្រកួតនិងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍នេះក៏ត្រូវបានប្រកាសក្រោយពេល ៣ថ្ងៃ, បន្ទាប់ពីក្រុមអេស្ប៉ាញ Real Madrid ដណ្តើមបានពាននេះក្រោយពេលយកឈ្នះក្រុម Al-Hilal ៥-៣ ដែលធ្វើនៅប្រទេសម៉ារ៉ុក ខណៈដែលក្រុម Al-Hilal ក្លាយជាក្រុមរបស់អារ៉ាប៊ីសាអូឌីត ដំបូងគេដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះផងដែរ។
អារ៉ាប៊ីសាអូឌីត ក៏ក្លាយជាម្ចាស់ផ្ទះទី៦ នៃដំណើរការរៀបចំការប្រជែងពានរង្វាន់ FIFA Club World Cup ដែលមានការចូលរួមក្រុមខ្លាំងមកពី ៦តំបន់នេះដោយមានទ្វីបអឺរ៉ុប, អាស៊ី, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អាហ្រ្វិក និងសហព័ន្ធបាល់ទាត់អូសេអានី។
នេះក៏ជាការទទួលបានសិទ្ធិរៀបចំព្រឹតិ្តការណ៍ប្រកួតបាល់ទាត់លំដាប់អន្តរជាតិលើកទី១ របស់អារ៉ាប៊ីសាអូឌីត ដែលតែងតែបណ្តាក់ទុកក្នុងការអាចទទួលបានការរៀបចំការប្រកួតនានាផងដែរ ដោយឡែកពានរង្វាន់នេះមានតែក្រុមមកពីប្រទេសអេស្ប៉ាញ លើកបានចំនួន ៨ដង, ហើយក្រុម Real Madrid ធ្វើបាន ៥ដងច្រើនជាងគេ។
បញ្ជាក់ផងថា អារ៉ាប៊ីសាអូឌីត បច្ចុប្បន្នក៏ទើបសម្រេចទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2027 (ផ្នែកបុរស) ដែលមាន ២៤ក្រុមស្ថិតក្នុងតំបន់អាស៊ី ខណៈក៏កំពុងតែចូលរួមដេញថ្លៃចំពោះសិទ្ធិនៃព្រឹត្តិការណ៍ Women’s Asian Cup 2026 ខាងមុខនេះទៀតផងដែរ៕

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



