Julian Alvarez ស៊ុតបញ្ចូលទីបានពីរគ្រាប់នៅនាទីទី ១ និង ៨៨ខណៈដែល Manchester City ឈ្នះពាន FIFA Club World Cup ជាលើកដំបូងដោយយកឈ្នះក្រុមប្រេស៊ីល Fluminenseក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយលទ្ធផល ៤ទល់និង០សម្រាប់ការប្រកួតនៅវេលាម៉ោង ១រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ទី២៣ ធ្នូ ២០២៣នេះ។ ក្រុមលោក Pep Guardiola មានឪកាស និង ផលប្រយោជន៏ពីការរកគ្រាប់បាល់ដោយការធ្វើអោយចូលទីខ្លួនឯងរបស់កីឡាករ Nino នៅនាទីទី២៧ខណៈខ្សែបម្រើអន្តរជាតិអង់គ្លេសPhil Foden ក៏មានឪកាសរកបានគ្រាប់បាល់ផងដែរនៅនាទីទី៧២។
ជោគជ័យមានន័យថា Man City បានដើរតាមគន្លង Man. United, Liverpool និង Chelsea ក្នុងការលើកពាន Club World Cup ប៉ុន្តែបានក្លាយជាក្រុមអង់គ្លេសដំបូងគេដែលឈ្នះពានរង្វាន់ចំនួនប្រាំក្នុងមួយឆ្នាំ បន្ទាប់ពីឈ្នះពាន Premier League, FA Cup និង Champions League កាលពីរដូវកាលមុនមុនពេលផ្តួល Sevilla ដើម្បីលើកពាន Uefa Super Cup ក្នុងខែសីហា។ការប្រកួតមួយគូទៀតគឺ ក្រុម Al Ahly របស់អេហ្ស៊ីបបានបញ្ចប់ដោយឈរនៅចំណាត់ថ្នាក់លេខបីក្រោយយកឈ្នះក្រុម Urawa Red Diamonds របស់ជប៉ុនក្នុងលទ្ធផល ៤-២។
ប្រភព:BBC
វីដេអូ:
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ សំណាងអីយ៉ាងនេះ! កីឡាករគុនខ្មែរ នៅខេត្តសៀមរាប ត្រូវរង្វាន់ឡានខ្លាញ់គោពីគ្រុឌ ស្រែកផ្អើលពេញភូមិ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ […]