Close
Featured-Image
អារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធិរៀបចំ FIFA Club World Cup 2023 ជាលើកដំបូង!
ទំហំអក្សរ
តូច
ធំ

(អារ៉ាប៊ីសាអូឌីត)៖ ជាលើកដំបូងប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធិរៀបចំការប្រកួតដណ្តើមពានរង្វាន់ FIFA Club World Cup 2023 ដែលការប្រកួតនិងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់ព្រឹត្តិការណ៍នេះក៏ត្រូវបានប្រកាសក្រោយពេល ៣ថ្ងៃ, បន្ទាប់ពីក្រុមអេស្ប៉ាញ Real Madrid ដណ្តើមបានពាននេះក្រោយពេលយកឈ្នះក្រុម Al-Hilal ៥-៣ ដែលធ្វើនៅប្រទេសម៉ារ៉ុក ខណៈដែលក្រុម Al-Hilal ក្លាយជាក្រុមរបស់អារ៉ាប៊ីសាអូឌីត ដំបូងគេដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

អារ៉ាប៊ីសាអូឌីត ក៏ក្លាយជាម្ចាស់ផ្ទះទី៦ នៃដំណើរការរៀបចំការប្រជែងពានរង្វាន់ FIFA Club World Cup ដែលមានការចូលរួមក្រុមខ្លាំងមកពី ៦តំបន់នេះដោយមានទ្វីបអឺរ៉ុប, អាស៊ី, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អាហ្រ្វិក និងសហព័ន្ធបាល់ទាត់អូសេអានី។

នេះក៏ជាការទទួលបានសិទ្ធិរៀបចំព្រឹតិ្តការណ៍ប្រកួតបាល់ទាត់លំដាប់អន្តរជាតិលើកទី១ របស់អារ៉ាប៊ីសាអូឌីត ដែលតែងតែបណ្តាក់ទុកក្នុងការអាចទទួលបានការរៀបចំការប្រកួតនានាផងដែរ ដោយឡែកពានរង្វាន់នេះមានតែក្រុមមកពីប្រទេសអេស្ប៉ាញ លើកបានចំនួន ៨ដង, ហើយក្រុម Real Madrid ធ្វើបាន ៥ដងច្រើនជាងគេ។

បញ្ជាក់ផងថា អារ៉ាប៊ីសាអូឌីត បច្ចុប្បន្នក៏ទើបសម្រេចទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2027 (ផ្នែកបុរស) ដែលមាន ២៤ក្រុមស្ថិតក្នុងតំបន់អាស៊ី ខណៈក៏កំពុងតែចូលរួមដេញថ្លៃចំពោះសិទ្ធិនៃព្រឹត្តិការណ៍ Women’s Asian Cup 2026 ខាងមុខនេះទៀតផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ)
featured image

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso  និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois  និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និង​ផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ 26ឆ្នាំរូបនេះគឺជាបេក្ខភាពដ៍ស័ក្តសមបំផុត។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728