
មហាសេដ្ឋីលោក Elon Musk កំពុងធ្វើការដាក់សំណើរដេញថ្លៃជាទឹកប្រាក់ប្រមាណ ៤.៥ ពាន់លានផោនដើម្បីទិញយកក្លឹបបិសាចក្រហម Man.Utd ។ បុរសវ័យ៥១ឆ្នាំដែលមានដើមកំណើតមកពីប្រទេសអាហ្រ្វិកខាងត្បូងបច្ចុប្បន្ន គឺជាម្ចាស់បណ្តាញទំនាក់ទំនងយក្ស Twitter និង ជាម្ចាស់ក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla ត្រូវបានរាយការណ៏ថារូបលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧ ពាន់លានផោន យោងតាមទស្សនាវដ្តី Forbes រូបលោកក៏ជាប់ឈ្មោះជាអ្នកមានទ្រព្យច្រើនបំផុតលំដាប់ទីពីររបស់ពិភពលោកកាលពី ឆ្នាំ ២០២២កន្លងទៅនេះផងដែរ ។
បងប្អូនក្រុមគ្រួសារត្រកូល Glazer ដែលជាមហាសេដ្ឋីសញ្ជាតិអាមេរិកគឺជាម្ចាស់ក្លឹបMan. United ទោះយ៉ាងណា ពួកគេបានដាក់ក្លឹបនេះ និង បច្ចុប្បន្នក៏ បានទទួលការដេញថ្លៃពីសំណាក់ប្រទេសកាតាស្របពេលលោក Sir Jim Ratcliffe ដែលជាមហាសេដ្ឋីរបស់ចក្រភពអង់គ្លេស ក៏ចាប់អារម្មណ៍ក្នុងការទិញក្លឹបនេះផងដែរ។

ក្រុមមាន់ក្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្រុម Marseille គឺលោក Roberto De Zerbi ក្នុងនាមជាអ្នកមកជំនួសកន្លែងរបស់លោក Ange Postecoglou ។ អតីតក្រុមប្រឹក្សាភិបាលរបស់ Spur គឺលោក Fabio Paratici បានមើលឃើញលោក De Zerbi ជាបុគ្គលសាកសមបំផុត និងបានជម្រុញឲ្យក្រុម Spur ពិចារណាលើគ្រូបង្វឹករូបនេះ ។ លោក De Zerbi ក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងបាល់ទាត់អង់គ្លេសផងដែរ ដោយពេលនោះរូបលោកបានដឹកនាំក្រុម. Brighton នឹងបានដឹកនាំឲ្យក្រុមបានឡើងទៅដល់វគ្គជម្រុះ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ ក្រុម Spur មើលឃើញអ្នកជំនួសលោក Ange Postecoglou សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



