

ការប្រកួតវគ្គជម្រុះពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១និងចាប់ផ្តើមនៅថ្ងៃអង្គារនេះខណៈក្លឹបយក្សអ៊ីតាលី AC Milan នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមមាន់ខ្នាយមាស Tottenham Hotspur មកពីអង់គ្លេស។

ថ្វីត្បិតតែAC. Milan ជាជើងឯកទ្វីបអឺរ៉ុប៧សម័យ ប៉ុន្តែជំនួបនៅថ្ងៃអង្គារជាមួយ Tottenham គឺជាការឈានដល់វគ្គ ១៦ក្រុមជាលើកដំបូងក្រោយពីពួកគេត្រូវបាន Atletico Madridផ្តួលក្នុងលទ្ធផលសរុប ៥ទល់និង១ នៅរដូវកាល ២០១៣-២០១៤ មកម្លេះ។សម្រាប់លោកAntonio Conte បន្ទាប់ពីជាសះស្បើយពីការវះកាត់ថង់ទឹកប្រមាត់ ការដឹកនាំរបស់លោកមិនបានល្អទេដោយត្រូវLeicester City លត់ក្នុងលទ្ធផល ៤ទល់និង១ កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។
Tottenham ក៏មានក្តីសុបិន្តចង់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League សាជាថ្មីក្រោយពីពួកគេធ្លាប់ធ្វើបាន ក្រោមការដឹកនាំរបស់លោក Mauricio Pochettinoកាលពីរដូវកាល២០១៨-២០១៩។
១.លទ្ធផលប្រកួត៦លើកចុងក្រោយរបស់AC.Milan គឺធ្វើមិនបានល្អទេដោយឈ្នះ១ស្មើ១និងចាញ់៤ដងគ្រប់ក្របខណ្ឌប្រកួត។ រីឯនៅក្របខណ្ឌ Champion League ៦លើកចុងក្រោយគឺឈ្នះ ៣ចាញ់២និងស្មើ១។
២.សម្រាប់Tottenham ៦ប្រកួតចុងក្រោយរបស់ខ្លួនគឺ ឈ្នះ៣និងចាញ់៣គ្រប់ក្របខណ្ឌប្រកួត។ រីឯការប្រកួតនៅក្របខណ្ឌ Champion League វិញ ៦ លើកចុងក្រោយគឺឈ្នះ៣ចាញ់២ស្មើ១។
៣.ប្រវត្តិជួបគ្នា២លើកចុងក្រោយវគ្គ ១៦ក្រុមកាលពីរដូវកាល២០១០-២០១១ គឺជើងទី១នៅទឹកដីAC.Milan លទ្ធផល AC.Milan 0-១ Tottenham។
ខណៈការប្រកួតជើងទី២នៅទឹកដី Tottenham គឺស្មើគ្នា ០ទល់និង០។
៤.ជម្រើសអាចនិងចូលលេង១១នាក់ដំបូងសម្រាប់ AC.Milan
Tatarusanu; Kalulu, Kjaer, Tomori; Calabria, Krunic, Tonali, Hernandez; Diaz, Leao; Giroud
៥.ជម្រើសអាចនិងចូលលេង១១នាក់ដំបូងសម្រាប់Tottenham
Forster; Romero, Dier, Davies; Emerson, Sarr, Skipp, Perisic; Kulusevski, Son; Kane
លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ AC.Milan ១ : ១ Tottenham

ការប្រកួតបាល់ទាត់ពិភពលោក Club World Cup កំពុងតែដំណើរការយ៉ាងរលូនទោះបីមានការរិះគន់លើបញ្ហាអាកាសធាតុក្តី ទោះយ៉ាងណាកីឡាករមកពីក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងនាំមុខគេនៅលើការរកគ្រាប់បាល់ខណៈក្រុមរបស់ខ្លួនក៍បានឆ្លងផុតវគ្គជម្រុះចែកពូលផងដែរ។គិតត្រឹមថ្ងៃទី ២៤មិថុនានេះមានគ្រាប់បាល់សរុបចំនួន៩៩គ្រាប់ហើយ ក្នុងនោះ ១៦គ្រាប់រកបានពីកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ និងនាំមុខប្រេស៊ីល និងបារាំង ដែលពួកគេរកបានសរុបត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងវ័យ ៣៧ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធស្លាបរូបនេះរកបាន ៣គ្រាប់ និង Lautaro Martinez រកបានពីរគ្រាប់ ស្របពេលមិត្តរួមជាតិជាច្រើនរូប រួមមាន Nicolas Otamendi, Rodrigo Battaglia, Enzo Fernandez, Juan Pablo Freytes, Valentin Carboni, Jose Manuel Lopez, Facundo Colidio, Sebastian Driussi, Maxi Mezaរកបានម្នាក់១គ្រាប់ ខណៈ Messi រកបានគ្រាប់បាល់ Free Kick ដ៍ល្អមួយគ្រាប់ផងដែរ។ក្នុងនោះ Claudio Echeverri ដែលបានស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងពេល Manchester City […]



