Close
Sponsor ads Featured-Image
ញាក់សាច់! គ្រូបង្វឹក Juventus ស្រែកឲ្យអ្នកគាំទ្រ «បិទមាត់ ហើយចុះមកទីនេះ» ដោយសារតែពួកគេ… (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

លោក Max Allegri ស្រែកឲ្យអ្នកគាំទ្រ «បិទមាត់ ហើយចុះមកទីនេះ» ដោយសារតែពួកគេបានស្រែកជេរប្រមាថទៅលើកីឡាករ Moise Kean។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

កាយវិការដ៏កម្រនេះ បានកើតមានឡើងកំឡុងពេលក្រុមម្ចាស់ផ្ទះ Juventus បានយកឈ្នះលើក្រុមភ្ញៀវ Fiorentina កាលពីយប់ថ្ងៃអាទិត្យ។ សកម្មភាពមួយដែលចាត់ទុកថាជាទង្វើអសីលធម៌នេះ គឺដោយសារតែអ្នកចាត់ការលោក Allegri បានរងសម្ពាធខ្លាំង និងព្រោះតែ Juventus បានចាប់ផ្តើមរដូវកាលនេះមិនបានល្អទេពោលគឺឈ្នះតែបីប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីកកំពូល ៩លើកចុងក្រោយ។

Juventus ក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ទៅលេងនៅពានរង្វាន់ធំទីពីរនៅអឺរ៉ុបគឺ Europa League បន្ទាប់ពីចាញ់ PSG និង Benfica ព្រមទាំង Maccabi Haifa ។ ជារឿងដែលមិននឹកស្មានដល់ផងដែរគឺក្រុមប្រឹក្សាភិបាលទាំងមូលរបស់ក្លឹបបានលាលែងពីដំណែងជុំវិញរបាយការណ៍ដែលពួកគេកំពុងត្រូវបានស៊ើបអង្កេត លើភាពមិនប្រក្រតីជុំវិញបញ្ហាហិរញ្ញវត្ថុដែលធ្វើអោយសហព័ន្ធសម្រេចដកពិន្ទុចំនួន១៥ ពិន្ទុ។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo
featured image

(បរទេស)៖ បន្ទាប់ពីរដូវកាលកន្លងទៅដ៏គួរឱ្យខកចិត្ត បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United រុះរើកីឡាករឈុតធំ ដើម្បីពង្រឹងនៅរដូវកាលថ្មី ដែលខិតជិតចូលមកដល់។ ឥឡូវនេះខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Casemiro ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ ជាមួយនឹងរបាយកាណ៍ក្នុងថ្ងៃនេះ បានអះអាងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nassr FC កំពុងតែចរចាចុះហត្ថលេខាផ្ទេរនាំយក Casemiro ឲ្យមកចាប់ដៃគូជាមួយនឹងមិត្តចាស់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សារជាថ្មី ខណៈដែល [Casemiro] មានតម្លៃខ្លួន ៦០លានអឺរ៉ូ ក្នុងឆ្នាំ ២០២២ ពេលមក Man Utd៕អត្ថបទកំពុងចាប់អារម្មណ៍៖ Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728