Close
Sponsor ads Featured-Image
Zidane ចង់ធ្វើគ្រូបង្វឹកជម្រើសជាតិបារាំង ជាជាងដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល
ទំហំអក្សរ
តូច
ធំ

(ប៉ារីស)៖ លោក Zinedine Zidane ចង់ក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង ដោយមិនចាប់អារម្មណ៍ ក្នុងការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលឡើយ។ នេះយោងតាមលោក Robert Pires មិត្តភក្តិជិតស្និទ្ធរបស់លោកថ្លែងប្រាប់ Livescore។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ការណ៍នេះវាបានស្តែងចេញ ក្រោយពេលលោក Zidane បានជួបលោក Didier Deschamps ជាលក្ខណៈឯកជន បន្ទាប់ពីបារាំងបានចាញ់ផ្តាច់ព្រ័ត្រ World Cup ក្រោមថ្វីជើងរបស់អាហ្សង់ទីនកាលខែធ្នូឆ្នាំទៅ។

ក៏ប៉ុន្តែពេលវេលាមិនទាន់អំណោយផលលោក Deschamps ក៏បានបន្តកិច្ចសន្យាដឹកនាំមាន់គកទៀត រហូតដល់បំណាច់ World Cup 2026 ក្រោយពេលលោកកាន់តំណែងនេះតាំងពីឆ្នាំ២០១២ មក ដ្បិតលោក Zidane ក៏ត្រូវបានគេស្នើសុំឲ្យដឹកនាំបារាំង និងប្រេស៊ីលផងដែរ ក្រោយទំនេរពីការងារតាំងពីឆ្នាំ២០២១ នៅពេលលោក Tite ក៏ទើបលាឈប់ពីតួនាទីគ្រូបង្វឹកប្រេស៊ីលដូចគ្នា។

ទាក់ទងនឹងបញ្ហានេះ លោក Pires ធ្លាប់បាននិយាយទៅកាន់ Zidane ថា «អ្វីដែលគាត់ចង់ គឺជម្រើសជាតិបារាំង។ ជាការពិត ខ្ញុំយល់ចិត្តគាត់ តែពេលនេះមិនអាចទេ ព្រោះលោក Deschamps បានបន្តកិច្ចសន្យា ៤ឆ្នាំទៀតហើយ។ ពេលនេះ គាត់ (Zidane) ត្រូវតែធ្វើការផ្លាស់ប្តូរគោលដៅតិចតួច ដូចជាការវិលទៅដឹកនាំក្លិប ដោយមានក្លិបច្រើនណាស់ដែលកំពុងត្រូវការ Zizou»។

នៅចាំបានថា លោក Pires គឺជាមិត្តចាស់របស់ Zidane ដែលបានឈ្នះពាន World Cup 1998 និងពានអឺរ៉ុប Euro 2000 ក្នុងក្រុមជម្រើសជាតិបារាំងជាមួយគ្នាទៀតផង៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728