

ម្ចាស់ផ្ទះកាំភ្លើងធំArsenal កំពូងសម្លឹងចង់រកឃើញជ័យជំំនះដើម្បីជៀសវាងបរាជ័យជាលើកទីបីជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ខណៈពួកគេត្រៀមបើកទ្វារកីឡាដ្ឋាន Emirates នៅថ្ងៃសៅរ៍ដើម្បីស្វាគមន៏ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺក្រុមភ្ញៀវ Brentford វេលាម៉ោង១០យប់នេះ។ Arsenalនៅតែមិនស្គាល់ចាញ់នៅក្នុងផ្ទះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នៅរដូវកាលនេះដូច្នេះក្រុមលោកMikel Arteta បានបង្ហាញសញ្ញាមានប្រៀបក្នុងនាមម្ចាស់ផ្ទះ ដោយមានប្រវត្តិឈ្នះ ៨លើក និងស្មើមួយប្រកួតក្នុងចំណោមការប្រកួតក្នុងផ្ទះ ៩ លើកចុងក្រោយរបស់ពួកគេនិងធ្វើបានClean Sheet ពីរដងផងដែរ។

ក្រុមភ្ញៀវBrentford ក្រុមរហស្សនាមសត្វឃ្មុំកំពុងឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាង និង មានប្រវត្តិល្អដោយមិនទាន់ចាញ់ទេសម្រាប់ការប្រកួត៦ដង លើកចុងក្រោយនៅPremier League មិនថាក្នុងនិងក្រៅទឹកដី។
ប្រវត្តជួបគ្នា៥លើកចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងBrentford ឈ្នះ១
សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់Arsenalគឺឈ្នះ៤ ស្មើ១ ចាញ់១ (ចាញ់Everton១:0 ចុងក្រោយ)
សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់Evertonគឺស្មើ២ឈ្នះ៤(លត់Southampton ៣:0 ចុងក្រោយ)
ជម្រើស១១នាក់ដំបូងសម្រាប់Arsenal អាចនឹងចូលលេង
Ramsdale; Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli,Jesu
ជម្រើស១១នាក់ដំបូងសម្រាប់Brentford អាចនឹងចូលលេង
Raya; Hickey, Pinnock, Mee, Henry; Dasilva, Norgaard, Jensen; Mbeumo, Toney, Wissa
ការប្រកួតនេះគេហទំព័រSportsmole សូមទស្សន៏ទាយថាៈArsenal ១:0 Brentford ។

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



