គ្រូបង្វឹក PSV លោក Ruud van Nistelrooy បានលើកឡើងថាCody Gakpo មិនបានអើពើពីការណែនាំរបស់លោកអោយចូលរួមជាមួយក្រុមMan.Utdដោយរូបគេបានសម្រេចចិត្តចុះហត្ថលេខាផ្លាស់ទៅកាន់ក្រុមហង្សក្រហម Liverpool កាលពីខែមករា២០២៣ជំនួសវិញ។
គួរឲ្យចាប់អារម្មណ៍៖ ហ្វេនភ្ញាក់ផ្អើលបន្ទាប់ពី Messi ធ្វើរឿងមួយនេះដាក់ Ramos យប់មិញ (មានវីដេអូ)
អតីតខ្សែប្រយុទ្ធ Man.Utd ត្រូវបានដកស្រង់សម្តីដោយ talkSPORT ថា: Gakpo មានក្តីស្រម៉ៃគឺផ្លាស់ទៅលេងនៅ Man. United ព្រោះគាត់បានទាក់ទងលោក Erik Ten Hag តាំងពីខែសីហាឆ្នាំមុន។ ខ្ញុំចង់ឃើញGakpoផ្លាស់មក Man. United មិនមែនដោយសារតែជាក្លឹបរបស់ខ្ញុំហើយខ្ញុំស្រលាញ់ពួកគេទេ។ផ្ទុយទៅវិញខ្ញុំមើលឃើញ Man.Utd ល្អជាង Liverpool ដែលផ្តល់ឪកាសច្រើនដល់កីឡាករវ័យក្មេង។ ប៉ុន្តែ Man.Utd មិនបានដាក់ដេញថ្លៃក្នុងខែមករា២០២៣នេះទេ ដូច្នេះខ្ញុំបានណែនាំគាត់ឱ្យរង់ចាំដល់រដូវក្តៅសិន។ មិនបង្អង់យូរគាត់បែរជាស្តាប់តាម Van Dijk បានបញ្ចុះបញ្ជូលគាត់ឱ្យចូលរួមជាមួយLiverpoolទៅវិញ។ មិនដូច្នេះទេ Gakpo នឹងមានឪកាសស៊ុតបញ្ចូលទីឱ្យ Man Utd ព្រោះពួកគេមានខ្សែបម្រើឆ្នើមៗដូចជាBruno Fernandes, Casemiro និង Christian Eriksen រង់ចាំបញ្ជូនបាល់អោយ។
Gakpo នៅមិនទាន់រកគ្រាប់បាល់បាននៅឡើយទេក្រោយចូលលេងចំនួនប្រាំមួយប្រកួតដំបូងសម្រាប់Liverpool នឹងសង្ឃឹមថារូបគេ បំបែកភាពទាល់ច្រកនេះពេលប្រកួតជាមួយក្លឹបរួមទីក្រុងEverton នៅថ្ងៃទី ១៣ ខែកុម្ភៈ ខាងមុខនេះ។
Sponsor By 88BoL



Latest News
- ក្លឹបយក្សអង់គ្លេសបីប្រជែងនាំយកខ្សែបម្រើ Chelsea ខណៈ Liverpool កំពុងនាំមុខ
- ក្រូអាតផ្តួលម្ចាស់ផ្ទះតួគីវគ្គជម្រុះ Euro ២០២៤ ក្រោយព្រឹត្តការណ៏រញ្ជួយផែនដី (មានវីដេអូ)
- Messi ក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយធ្វើបាន Hat-trick ពេលផ្តួលខ្យូរ៉ាខាវ ៧:0 (មានវីដេអូ)
- De Bruyne ជួយបែលហ្សិកផ្តួលម្ចាស់ផ្ទះ Euro ២០២៤ អាឡឺម៉ង់ក្នុងជំនួបមិត្តភាព (មានវីដេអូ)
- Mctominay រកបាន២គ្រាប់ជួយស្កុតឡេនដ៏ផ្តួលអេស្បាញលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ (មានវីដេអូ)