

នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ព្រះអង្គសព្វព្រះរាជហឫទ័យប្រដាល់ជាពន់ពេក ទ្រង់តែងរៀបចំអោយមានការប្រកួតប្រដាល់នៅក្នុងព្រះបរមរាជវាំងមុខព្រះមហាប្រាសាទទីប្រថាប់ ដើម្បីទតកម្សាន្តនាឱកាសព្រះរាជពិធីសំខាន់ផ្សេងៗ ដូចជា ព្រះរាជពិធីចូលឆ្នាំថ្មី ព្រះរាជពិធីតាំងតុ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះរាជពិធីបុណ្យអុំទូកលយកន្ទោង ឬព្រះរាជពិធីថ្វាយព្រះភ្លើងជាដើម។

ជាទូទៅក្រុមសមុហៈមហាផ្ទៃជាអ្នកផ្គូផ្គងកីឡាករ ដែលចៅហ្វាយខេត្តនានា ចេញប្រាក់ជួលសម្រាប់ថ្វាយព្រះករុណាទត។ នៅក្នុងរជ្ជកាលព្រះអង្គទ្រង់ប្រទានឯកសណ្ឋានប្រដាល់ និងរង្វាន់៤រៀលសម្រាប់អ្នកឈ្នះ ឬ៣រៀលសម្រាប់អ្នកចាញ់ (កាលណោះមាស ១ជី តម្លៃ៥រៀលកន្លះ) ។ ជួនកាលចំពោះគូរណាដែលលេងដាល់បានល្អទ្រង់ប្រទានជារង្វាន់រហូតដល់១០ ទៅ ២០ រៀលក៏មាន។ នៅឆ្នាំ១៩៣៣ ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ទ្រង់ប្រទានសម្ភាសន៍ដល់ទស្សនាវដ្ដី Saigon Sportif ថា ព្រះបាទស៊ីសុវត្ថិ ជាអតីតព្រះមហាក្សត្រខ្មែរ១ព្រះអង្គដែលជាអ្នកប្រយុទ្ធ ទ្រង់ធ្លាប់ប្រកួតប្រដាល់និងទទួលជ័យជំនះជាញឹកញយ(កាលបឋមវ័យ)៕

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC

