Close
Featured-Image
មិននឹកស្មានថា ព្រះបាទស៊ីសុវត្ថិ ទ្រង់ចូលចិត្តប្រកួតប្រដាល់ និងទទួលជ័យជំនះជាញឹកញយ
ទំហំអក្សរ
តូច
ធំ

នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ព្រះអង្គសព្វព្រះរាជហឫទ័យប្រដាល់ជាពន់ពេក ទ្រង់តែងរៀបចំអោយមានការប្រកួតប្រដាល់នៅក្នុងព្រះបរមរាជវាំងមុខព្រះមហាប្រាសាទទីប្រថាប់ ដើម្បីទតកម្សាន្តនាឱកាសព្រះរាជពិធីសំខាន់ផ្សេងៗ ដូចជា ព្រះរាជពិធីចូលឆ្នាំថ្មី ព្រះរាជពិធីតាំងតុ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះរាជពិធីបុណ្យអុំទូកលយកន្ទោង ឬព្រះរាជពិធីថ្វាយព្រះភ្លើងជាដើម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជាទូទៅក្រុមសមុហៈមហាផ្ទៃជាអ្នកផ្គូផ្គងកីឡាករ ដែលចៅហ្វាយខេត្តនានា ចេញប្រាក់ជួលសម្រាប់ថ្វាយព្រះករុណាទត។ នៅក្នុងរជ្ជកាលព្រះអង្គទ្រង់ប្រទានឯកសណ្ឋានប្រដាល់ និងរង្វាន់៤រៀលសម្រាប់អ្នកឈ្នះ ឬ៣រៀលសម្រាប់អ្នកចាញ់ (កាលណោះមាស ១ជី តម្លៃ៥រៀលកន្លះ) ។ ជួនកាលចំពោះគូរណាដែលលេងដាល់បានល្អទ្រង់ប្រទានជារង្វាន់រហូតដល់១០ ទៅ ២០ រៀលក៏មាន។ នៅឆ្នាំ១៩៣៣ ព្រះអង្គម្ចាស់នរោត្តម នរិន្ទដេត ទ្រង់ប្រទានសម្ភាសន៍ដល់ទស្សនាវដ្ដី Saigon Sportif ថា ព្រះបាទស៊ីសុវត្ថិ ជាអតីតព្រះមហាក្សត្រខ្មែរ១ព្រះអង្គដែលជាអ្នកប្រយុទ្ធ ទ្រង់ធ្លាប់ប្រកួតប្រដាល់និងទទួលជ័យជំនះជាញឹកញយ(កាលបឋមវ័យ)៕

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ)
featured image

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso  និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois  និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និង​ផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ 26ឆ្នាំរូបនេះគឺជាបេក្ខភាពដ៍ស័ក្តសមបំផុត។ 2.Dayot Upamecano កីឡាករអន្តរជាតិបារំាងដែលជាគោលដៅទីពីរ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728