

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីននិងជាកាពីតែនក្រុម Lautaro Martinez រកបានគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់នៅនាទីទី៣៤តង់ទី១ ខណ Inter Milan បានផ្តួលគូប្រជែងរួមទីក្រុង AC Milan នៅកីឡដ្ឋាន San Siro កាលពីរាត្រីថ្ងៃអាទិត្យនៅក្របខណ្ឌ SerieA ក្រោយបញ្ជូនរបស់ខ្សែបម្រើអន្តរជាតិតួគីCalhanoglu។ទោះយ៉ាងណា Inter Milkan បច្ចុប្បន្នដែលកំពុងឈរនៅលេខរៀងទី២ នៅតែមាន១៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Serie A Napoli ដែលបានយកឈ្នះ ៣-០ ក្រុមម្ចាស់ផ្ទះSpeziaកាលពីថ្ងៃសៅរ៏។

ក្រុមម្ចាស់ផ្ទះInter Milan ក៏មានឪកាសរកគ្រាប់បាល់បានចំនួនពីរគ្រាប់នៅចុងម៉ោងប៉ុន្តែមទៀតមិនត្រូវបានផ្តល់អោយទេសម្រាប់ Romelu Lukaku ក្រោមមូលហេតុកំហុសលើកីឡាករសមភាគី Malick Thiaw និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Martinez ដដែលត្រូវបានចាត់ទុកសម្រាប់ offside ។
សម្រាប់AC.Milan បានធ្លាក់មកឈរនៅលេខរៀងទី៦ ក្នុងក្របខ័ណ្ឌ Serie A នៅចុងសប្តាហ៍នេះ ក្រោយចាញ់ ៥ លើកក្នុងចំណោម ៦លើកគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់។ រីឯក្រុមនាំមុខតារាងNapoliនៅតែបន្តក្តីសង្ឃឹមលើកពានជាលើកដំបូងក្រោយផ្តួល Speziaក្នុងលទ្ធផល៣ទល់និង០រកបានដោយកីឡាករ ហ្សកហ្ស៊ី Khvicha Kvaratskhelia ស៊ុតបាល់ប៉េណាល់ទី មុនពេលខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen រកបានពីរគ្រាប់ផងដែរនៅក្នុងការប្រកួតនៅថ្ងៃតែមួយ។

(បរទេស)៖ ជាមួយនឹងទីផ្សារដោះដូរនារដូវក្តៅនេះ អនាគត Jadon Sancho កំពុងតែដើរដល់ផ្លូវបំបែកជាមួយបិសាចក្រហម Manchester United។ ជាក់ស្តែងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា បន្ទាប់ពីក្រុមតោខៀវ Chelsea មិនព្រមទិញ Sancho ជាអចិន្រ្តៃយ៍ពី Man Utd ខណៈនេះរូបគេកំពុងស្វែងរកក្លឹបថ្មី។ ទន្ទឹមនឹងនេះ ក្លឹប Fenerbahce ដែលមានលោក Jose Mourinho ជាគ្រូបង្គោល នឹងអាចចរចាទិញបានរូបគេ ស្របពេលដែលសាមីខ្លួនយល់ព្រមលើសំណើរប្រាក់ពលកម្ម ១០លានអឺរ៉ូ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



