• Sponsor by 88Bol
  • SEA GAME
    រាប់ថយក្រោយ SEA Games 2023
    នៅសល់ពេល ថ្ងៃ, ម៉ោង, នាទី, វិនាទី
    កីឡាករ៥រូបអាចចាកចេញពី Man Utd នៅរដូវក្តៅ
    Soccer 2 months ago 477 Views

    បរទេស៖ ក្លឹប Manchester United គ្រោងធ្វើការរុះរើក្រុមរបស់ពួកគេនៅរដូវក្តៅខាងមុខនេះ ជាមួយនឹងលោក Erik Ten Hag មានបំណងចង់នាំយកក្លឹបមួយនេះទៅកាន់លំដាប់កំពូលនៃចក្រភពអង់គ្លេស និងទូទាំងទ្វីបអឺរ៉ុបទាំងមូលផងនោះ – ខណៈកីឡាករមួយចំនួននឹងប្រឈមនឹងការដើរចេញពីទឹកដី Old Trafford ផងដែរ។

    ១. Happy Maguire

    Manchester United's Harry Maguire reacts on January 3, 2023
    Harry Maguire បានបន្តនៅជាមួយ Man United ក្នុងខែមករានេះ បើទោះបីជាមានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់គាត់ជាមួយនឹង Aston Villa, West Ham United និង Inter Milan ក្នុងចំណោមដែលបង្ហាញការចាប់អារម្មណ៍លើរូបគេក៏ដោយ ប៉ុន្តែមានការរំពឹងទុកច្រើនថាគេនឹងចាកចេញពេលបញ្ចប់រដូវកាលជាមួយ Man Utd។

    ២.Brandon Williams

    Brandon Williams in action for Manchester United in the Europa League on February 25, 2021
    Brandon Williams ត្រូវបានគេរំពឹងថា នឹងចាកចេញពី Man United ក្នុងលក្ខខ័ណ្ឌខ្ចីជើងមុនដំណាច់រដូវកាលដោះដូរកីឡាករខែមករា ប៉ុន្តែការផ្លាស់ប្តូរសម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសមិនបានកើតឡើងទេ។ យ៉ាងណាមិញរូបគេនៅតែប្រឈមមុខនឹងការចាកចេញនៅរដូវក្តៅខាងមុខ មិនថាលក្ខខណ្ឌខ្ចីជើងរឺក៏ទិញផ្តាច់ឡើយ។

    ៣. Scott Mctominay

    Manchester United's Scott McTominay on October 13, 2022
    Scott McTominay ក៏ដូចជា Maguire ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញខែមករាដោយ Newcastle United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិស្កុតឡេនដែលមានសក្តានុពលក្នុងការខ្ចីជើងសម្រាប់នៅសល់នៃរដូវកាលនេះ។ បើទោះបីជាកិច្ចព្រមព្រៀងនេះមិនបានកើតឡើងនៅខែមករាក៏ដោយ ប៉ុន្តែនៅតែមានរំពឹងថា គេនឹងចាកចេញពី Old Trafford នៅពេលចប់រដូវកាលនេះ។

    ៤. Anthony Martial

    Anthony Martial celebrates scoring for Manchester United on October 6, 2022
    Ten Hag ពេញចិត្តនឹង Anthony Martial ដែលជាកីឡាករដ៏មានទេពកោសល្យមួយរដូវកាលនេះ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះបានជួបអវត្តមានជាច្រើនប្រកួតដោយសារតែមានបញ្ហារបួសញាំញី។ ដូច្នេះហើយ មតិជាច្រើនជាងជឿជាក់ថាលោក Ten Hag នឹងមិនពឹងផ្អែកសំខាន់លើរូបគេឡើយ ដោយគាត់នឹងស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីជំនួសរូបគេនាពេលចប់រដូវកាល។

    ៥. Anthony Elanga

    Manchester United attacker Anthony Elanga pictured on January 10, 2023
    Anthony Elanga ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបមួយចំនួនក្នុងអំឡុងពេលទីផ្សារខែមករា ដោយ Barcelona ជឿថា បានពិចារណាចុះហត្ថលេខាលើគាត់ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ ប៉ុន្តែយ៉ាងណាក៏ដោយការផ្ទេរមួយនេះមិនបានកើតឡើង តែក៏នៅតែមានការជឿជាក់ថារូបគេនឹងអាចចាកចេញពី Man Utd នាពេលចប់រដូវកាលនេះក្នុងលក្ខខណ្ឌខ្ចីទៅកាន់ក្លឹបណាមួយជាមិនខាន។