

Marcus Rashford បានធ្វើអោយប្រិយមិត្តបិសាចក្រហមមានការព្រួយបារម្ភមុនជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup រវាងMan. United ទល់នឹង Newcastle ។ គួរបញ្ជាក់ថាMan Utd ធ្វើបានល្អដោយវាយបកដណ្តើមបានជ័យជម្នះ ២-1 លើ Barcelona កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានបញ្ចប់ការទទួលជ័យជម្នះសរុប៤ទល់និង៣ធ្វើអោយMan.Utdឈានទៅវគ្គ១៦ក្រុមបន្ទាប់ទៀត។

ក្លឹបMan.Utdកំពុងតែសម្លឹងចង់ឈ្នះពានជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ២០១៧ ខណៈ Rashford ដែលបានស៊ុតបញ្ចូលទីបាន១៦គ្រាប់ក្រោយបញ្ចប់ព្រឹត្តការណ៏World Cup ២០២២ បានរងរបួសក្រោយពីប៉ះទង្គិចជាមួយខ្សែការពារ Ronald Araujo មុនពេលត្រូវប្តូរជំនួសដោយScott Mctominay នៅនាទីទី៨៨។
មានការសន្និដ្ឋានជំហ៊ានដំបូងថាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះមានបញ្ហារបួសកជើង ប៉ុន្តែនិងអាចវិលត្រលប់មករកភាពប្រក្រតីវិញក្នុងជំនួបនៅថ្ងៃអាទិត្យប្រសិនទទួលបានកាព្យាបាលដ៏ត្រឹមត្រូវពីក្រុមគ្រូពេទ្យនោះ។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC



