Liverpool បានរងបរាជ័យក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល ៥ទល់និង២ ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ ក្រុមរបស់ពួកគេ។ បើទោះបីជាម្ចាស់ផ្ទះហង្សក្រហមបាននាំមុខ ២-០ ប៉ុន្តែទម្រង់លេងរបស់ក្រុមលោក Jurgen Klopp មិនបានរ៉ឹងមាំនោះឡើយ ពោលគឺត្រូវបានក្រុមភ្ញៀវវាយបកយកឈ្នះវិញដល់ទៅ ៥ គ្រាប់ឯណោះ។
យ៉ាងណាម៉ិញបើទោះបីបាល់ទាត់លេងលក្ខណៈជាក្រុម ប៉ុន្តែការប្រកួតនៅទឹកដី Anfield គឺប្រិយមិត្តអ្នកគាំទ្របានបញ្ចេញប្រតិកម្មចង់អោយក្លឹបលក់កីឡាករខ្សែបម្រើការពារសញ្ជាតិអង់គ្លេសវ័យ២៥ឆ្នាំ Joe Gomez ដែលបានបង្កស្ទើរតែរាល់កំហុសដែលអោយគូបដិបក្សស៊ុតបញ្ចូលទីបាន។ ប្រិយមិត្តមួយចំនួនបានបញ្ចេញមតិលើកឡើងតាមបណ្តាញសង្គមយ៉ាងដូច្នេះថាៈ ខ្ញុំស្រឡាញ់ Joe Gomez ប៉ុន្តែគាត់មិនគួរលេងឱ្យយើងទៀតទេ ។ វាដល់ពេលដែល Joe Gomes ត្រូវបានលក់” ។ Joe Gomez ពិតជាបានសាងកំហុសដ៏ធ្ងន់ ខ្ញុំអាណិតគាត់ណាស់ ប៉ុន្តែខ្ញុំខឹងដែលគាត់ខ្ជះខ្ជាយពេលវេលានៅលើទីលាន។ គាត់មិនខុសអ្វីពីTyron Mingរបស់ Aston Villa នោះទេ ពួកគេសមតែលេងរួម ក្រុមជាមួយគ្នា។
Sponsor By 88BoL



Latest News
- សម្តេច ហ៊ុន សែន សម្រេចប្រកាសអនុញ្ញាតិប្រជាជនចូលរួមទស្សនាព្រឹត្តិការណ៍ Sea Game ដោយឥតគិតថ្លៃ (មានវីដេអូ)
- លោក Arteta សារភាពចម្លងវិធីសាស្រ្តដឹកនាំពីគ្រូបង្វឹករូបនេះទើប Arsenal ឈរកំពូលតារាង
- អតីតគ្រូបង្វឹកអេស្បាញសោកស្តាយដែលដាក់កីឡាករ Barcelona រូបនេះក្នុងក្រុមជម្រើសជាតិ
- មកស្គាល់កីឡាករ ៤រូបនៅតែបន្តអាជីពបាល់ទាត់ក្រោយព្រឹត្តការណ៏ World Cup ២០០២
- Rashford ចេញមកបដិសេធដែលថា រូបគេចង់ទាមទារប្រាក់កម្រៃលើសគេនៅ Man Utd