
Liverpool បានរងបរាជ័យក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល ៥ទល់និង២ ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ ក្រុមរបស់ពួកគេ។ បើទោះបីជាម្ចាស់ផ្ទះហង្សក្រហមបាននាំមុខ ២-០ ប៉ុន្តែទម្រង់លេងរបស់ក្រុមលោក Jurgen Klopp មិនបានរ៉ឹងមាំនោះឡើយ ពោលគឺត្រូវបានក្រុមភ្ញៀវវាយបកយកឈ្នះវិញដល់ទៅ ៥ គ្រាប់ឯណោះ។
យ៉ាងណាម៉ិញបើទោះបីបាល់ទាត់លេងលក្ខណៈជាក្រុម ប៉ុន្តែការប្រកួតនៅទឹកដី Anfield គឺប្រិយមិត្តអ្នកគាំទ្របានបញ្ចេញប្រតិកម្មចង់អោយក្លឹបលក់កីឡាករខ្សែបម្រើការពារសញ្ជាតិអង់គ្លេសវ័យ២៥ឆ្នាំ Joe Gomez ដែលបានបង្កស្ទើរតែរាល់កំហុសដែលអោយគូបដិបក្សស៊ុតបញ្ចូលទីបាន។ ប្រិយមិត្តមួយចំនួនបានបញ្ចេញមតិលើកឡើងតាមបណ្តាញសង្គមយ៉ាងដូច្នេះថាៈ ខ្ញុំស្រឡាញ់ Joe Gomez ប៉ុន្តែគាត់មិនគួរលេងឱ្យយើងទៀតទេ ។ វាដល់ពេលដែល Joe Gomes ត្រូវបានលក់” ។ Joe Gomez ពិតជាបានសាងកំហុសដ៏ធ្ងន់ ខ្ញុំអាណិតគាត់ណាស់ ប៉ុន្តែខ្ញុំខឹងដែលគាត់ខ្ជះខ្ជាយពេលវេលានៅលើទីលាន។ គាត់មិនខុសអ្វីពីTyron Mingរបស់ Aston Villa នោះទេ ពួកគេសមតែលេងរួម ក្រុមជាមួយគ្នា។

ក្រុមមាន់ក្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានពិចារណាក្នុងការនាំយកអតីតគ្រូបង្វឹករបស់ក្រុម Marseille គឺលោក Roberto De Zerbi ក្នុងនាមជាអ្នកមកជំនួសកន្លែងរបស់លោក Ange Postecoglou ។ អតីតក្រុមប្រឹក្សាភិបាលរបស់ Spur គឺលោក Fabio Paratici បានមើលឃើញលោក De Zerbi ជាបុគ្គលសាកសមបំផុត និងបានជម្រុញឲ្យក្រុម Spur ពិចារណាលើគ្រូបង្វឹករូបនេះ ។ លោក De Zerbi ក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងបាល់ទាត់អង់គ្លេសផងដែរ ដោយពេលនោះរូបលោកបានដឹកនាំក្រុម. Brighton នឹងបានដឹកនាំឲ្យក្រុមបានឡើងទៅដល់វគ្គជម្រុះ UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕អត្ថបទកំពុងចាប់អារម្មណ៍៖ គ្រូ Man Utd ចង់ឲ្យតារាឆ្នើមរូបនេះ «បន្តនៅដល់ចប់កុងត្រា» បើទោះបី Al-Hilal កំពុងជះលុយធំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



