Close
Ads: 88BOL
Featured-Image
បាត់មុខ​ ២ឆ្នាំ ឥឡូវឮដំណឹងថា Jack Ma ទទួលបានតំណែងជាសាស្រ្តាចារ្យកិត្តិយសពីសាកលវិទ្យាល័យជប៉ុន
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេល ២ឆ្នាំ ពេលនេះកំពូលមហាសេដ្ឋីចិនលោក Jack Ma ចាប់ផ្តើមលេចមុខបណ្តើរៗមកវិញហើយក្រោយរដ្ឋាភិបាលចិនបន្ថូរបន្ថយទោស។ ដោយឡែកនៅរសៀលថ្ងៃចន្ទសប្តាហ៍នេះទទួលបានរបាយការណ៍មកថា Jack Ma បានធ្វើដំណើរទៅសួរសុខទុក្ខនៅសាកលវិទ្យាល័យជប៉ុន(University of Japan) ខណៈលោកទើបតែទទួលតួនាទីថ្មីមួយទៀតក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jack Ma, co-founder of Alibaba.

Jack Ma គឺជាអ្នកជំនួញជនជាតិចិន និងជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ពិភពលោក។ បុរសជនជាតិចិនវ័យ ៥៨ឆ្នាំរូបនេះ បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យរូបនេះត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា ដោយសង្ស័យថា បាន «ឃុបឃិតជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលចិននៅក្រៅប្រទេស» ដើម្បី «ញុះញង់ឱ្យមានអបគមន៍»។

ដោយឡែកកាលពីពេលថ្មីៗនេះ Jack Ma ទើបតែទទួលតួនាទីថ្មីជាសាស្រ្តាចារ្យកិត្តិយសមួយពីសាលាធុរកិច្ចនៃសាកលវិទ្យាល័យហុងកុង ដែលមានទំនាក់ទំនងជាមួយសាលកវិទ្យាល័យជប៉ុន ហើយលោកនឹងកាន់តួនាទីនេះរយៈពេល ៣ឆ្នាំដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ នេះបើតាមសេចក្តីរាយការណ៍របស់ CNA។

ជាមួយគ្នានេះមហាវិទ្យល័យតូក្យូដែលជាផ្នែកមួយនៃសាកលវិទ្យាល័យដ៏ល្បីក្នុងទីក្រុងតូក្យូបាននិយាយថា Jack Ma នឹងមក «ចែករំលែកបទពិសោធន៍ដ៏សម្បូរបែបរបស់គាត់ និងចំណេះដឹងត្រួសត្រាយផ្លូវលើភាពជាសហគ្រិន ការគ្រប់គ្រងសាជីវកម្ម និងការច្នៃប្រឌិត» នៅក្នុងសិក្ខាសាលាសម្រាប់និស្សិត និងបុគ្គលិក។ លើសពីនេះទៅទៀត Jack Ma «នឹងធ្វើការស្រាវជ្រាវ ជាមួយគម្រោងរួមគ្នា» ជាមួយសមាជិកមហាវិទ្យាល័យ «ជាពិសេសក្នុងវិស័យកសិកម្មនិរន្តរភាព និងផលិតកម្មស្បៀង»៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
នោះ! លោក Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំ ៣ មិនអោយសាកសួរ
featured image

គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! Leicester City វិលត្រលប់មកលេងនៅក្របខណ្ឌ Premier League ជាផ្លូវការណ៏ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 34 24 5 5 82 26 +56 77
    2 Manchester City 33 23 7 3 80 32 +48 76
    3 Liverpool 34 22 8 4 75 34 +41 74
    4 Aston Villa 34 20 6 8 71 50 +21 66
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Manchester United 33 16 5 12 51 50 +1 53
    7 Newcastle United 33 15 5 13 69 54 +15 50
    8 West Ham United 34 13 9 12 54 63 -9 48
    9 Chelsea 32 13 8 11 61 57 +4 47
    10 AFC Bournemouth 34 12 9 13 49 60 -11 45
    11 Brighton & Hov… 33 11 11 11 52 54 -2 44
    12 Wolverhampton Wanderers 34 12 7 15 46 54 -8 43
    13 Fulham 34 12 6 16 50 54 -4 42
    14 Crystal Palace 34 10 9 15 44 56 -12 39
    15 Brentford 34 9 8 17 52 59 -7 35
    16 Everton 34 11 8 15 36 48 -12 33
    17 Nottingham Forest 34 7 9 18 42 60 -18 26
    18 Luton Town 34 6 7 21 47 75 -28 25
    19 Burnley 34 5 8 21 37 69 -32 23
    20 Sheffield United 34 3 7 24 33 92 -59 16
  • Sponsor by 88Bol