លោក Graeme Souness បានរិះគន់អាជ្ញាកណ្តាល Stuart Attwell ដែលមិនបានបណ្ដេញខ្សែបម្រើក្រុម Man.Utd កីឡាករ Marcel Sabitzerចេញពីការប្រកួតបន្ទាប់ពីកីឡាករអន្តរជាតិអូទ្រីសរូបនេះ បានព្យាយាមរារាំងប្រកបដ៏គ្រោះថ្នាក់ដោយយកកែងជើងជាន់ទៅលើជង្គង់កីឡាករ Wout Faes នៅតង់ទីមួយខណៈ Man. Utd បានផ្តួល Leicester ក្នុងលទ្ធផល ៣ទល់និង០កាលពីថ្ងៃអាទិត្យ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអតីតអ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បច្ចុប្បន្នជាអ្នកវិភាគគីឡាកររបស់ Sky Sports ថា: Sabitzer គួរតែទទួលបានកាត ក្រហម: ១០០ភាគរយ ខ្ញុំមិនខ្វល់ថាអាជ្ញាកណ្តាលណាខ្លះដែលមិនធ្លាប់ជួបហេតុការណ៏ដូច្នេះទេ ព្រោះបើវាមិនមែនជាលេងដែលប្រឈមនិងគ្រោះថ្នាក់ តើវាជាអ្វីទៅវិញ?
យល់ឃើញដូចគ្នានេះផងដែរអតីតខ្សែប្រយុទ្ធ Chelsea លោក Jimmy Floyd Hasselbaink និងជាអ្នកវិភាគកីឡាករដូចគ្នាផងដែរនោះបានលើកឡើងថាMan.Utdគួរតែនៅសល់អ្នកលេងតែ១០នាក់តាំងពីពេលនោះមក។