
Barcelona មានកំណត់ត្រាដ៏ដោយរបូតគ្រាប់បាល់តិចបំផុតសម្រាប់គ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ យ៉ាងណាមិញពួកគេបានរបូតគ្រាប់បាល់ទើបតែប្រាំពីរដងប៉ុណ្ណោះនៅលីកកំពូលអេស្បាញ LaLiga។
ផ្ទុយទៅវិញក្រោយបញ្ចប់ការប្រកួតនៅវគ្គជម្រុះPlay-Off ពានរង្វាន់Europa League ក្រុមលោក Erik ten Hag បានលើកឡើងក្រោយបញ្ចប់ការប្រកួតស្មើគ្នា នៅកីឡដ្ឋាន Camp Nou ថា: យើងមានកីឡាករដែលលេងការពារ បានពេញលេញដូច្នេះយើងមានឱកាសច្រើនហើយយើងគួរតែឈ្នះការប្រកួតនេះ ។ ទោះបីជាយើងបានលេងប្រឈមនិងក្រុមនាំមុខ កំពូលតារាងនៅអេស្បាញ ក្នុងការប្រកួតក្រៅដី ប៉ុន្តែខ្ញុំមើលឃើញថាយើងគួររកបានគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងហោចណាស់ក៏បួនគ្រាប់ដែរ។
ទោះយ៉ាងណាMan. United នឹងមានប្រៀបដើម្បីទម្លាក់ Barcelona ចេញពីក្របខ័ណ្ឌ Europa League នៅពេលពួកគេស្វាគមន៏ក្រុមយក្សអេស្បាញក្នុងការប្រកួតជើងទីពីរនៅទឹកដី Old Trafford នាសប្តាហ៍ក្រោយ។

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

