
បរទេស៖ នៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះសហព័ន្ធនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវបញ្ជីឈ្មោះកីឡាករទាំង២៦នាក់ដែលត្រៀមសម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិហុងកុងនៅថ្ងៃទី០៧ខែកញ្ញា និងទល់នឹងក្រុមជម្រើសជាតិម៉ាកាវនៅថ្ងៃទី១១ខែកញ្ញាផងដែរ។ យ៉ាងណាមិញក្នុងបញ្ចីរឈ្មោះនោះគេប្រទះឃើញវត្តមានកីឡាករជើងចាស់ជាច្រើនដូចជា ចន្ទ វឌ្ឃនាកា, គួច សុគុម្ភៈ, Nick Taylor និងកីឡាករសំខាន់ជាច្រើនទៀតផងដែរ។

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕


