លោក Mikel Arteta បានច្រានចោលការសុំទោសពីសំណាក់ស្ថាប័ន PGMOL (រឺហៅកាត់ថាមន្ត្រីរៀបចំការប្រកួតនៅក្របបខណ្ឌ Premier League) ជុំវិញការស៊ុតបាល់បញ្ចូលទីដ៏ចម្រូងចម្រាស់ពេលប្រកួត ជាមួយក្រុម Brentford ។ទោះបីជាមានការទទួលស្គាល់កំហុសក៏ដោយ Artetaបានបង្ហាញការខកចិត្តរបស់គាត់នៅក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតដើម្បីប្រជែងបន្តឈរនៅទីកំពូលតារាងជាមួយ ជាមួយ Manchester City នៅយប់ថ្ងៃពុធនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈយើងបានបញ្ចប់ការប្រកួតដោយមិនអស់ចិត្ត និង មានកំហឹងយ៉ាងខ្លាំង ពីព្រោះវាមិនមែនជាកំហុសរបស់កីឡាករទេ។ វាស្តែងពីការមិនយល់ពីការងាររបស់ខ្លួន និងជារឿងមិនអាចទទួលយកបាន ព្រោះ Arsenal បានបាត់បង់២ ពិន្ទុរួចទៅហើយ។តែខ្ញុំនឹងពេញចិត្តទទួលការសុំទោសប្រសិនបើពួកគេផ្តល់ពិន្ទុត្រឡប់មកវិញ។
ក្រុមកាំភ្លើងធំArsenal បានត្រឹមស្មើជាមួយក្រុមលោក Thomas Frank ខណៈគ្រាប់បាល់វាយបកតាមស្មើរបស់ខ្សែប្រយុទ្ធអង់គ្លេសIvan Toney ត្រូវបានផ្តល់អោយទោះបី រកឃើញកំហុស Christian Norgaard ថាជាបាល់Offsideក៏ដោយ ។