
អ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Arne Espeel បានស្លាប់ភ្លាមៗនៅអាយុ 25 ឆ្នាំ បន្ទាប់ពីដួលនៅលើទីលាន មួយសន្ទុះបន្ទាប់ពីការសង្គ្រោះបាល់ប៉េណាល់ទី។
អ្នកចាំទីលេងឱ្យ Winkel នៅ Sport B នៅក្នុងផ្នែកទីពីរនៃក្រុម West Brabant ក្នុងប្រទេសបែលហ្សិក។
កាសែត The Guardian រាយការណ៍ថា ក្រុមបាននាំមុខលើក្រុម Westrozebeke 2-1 មុនពេលក្រុមទទួលបានបាល់ពិន័យ១១ម៉ែត្រ។
យោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថា កីឡាករ Espeel បានជួយសង្គ្រោះការទាប៉េណាល់ទី ប៉ុន្តែភ្លាមៗនោះស្រាប់តែដួលសន្លប់ទៅលើដី។
ការសង្គ្រោះបន្ទាន់បានមកជួយបុរសអាយុ 25 ឆ្នាំហើយបានព្យាយាមធ្វើឱ្យគាត់ភ្ញាក់ខ្លួនឡើងវិញ និងក្រោយមកគាត់ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ តែភ្លាមៗពេលដល់ពេទ្យស្រាប់គេបានប្រកាសថា គាត់បានស្លាប់ ។

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ: