វីរបុរសក្រុមហង្សក្រហមLiverpool លោក Steven Gerrard ក្នុ្ងងនាមគ្រូបង្វឹក Al-Ettifaq ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី៣ កក្កដា ព្រមជាមួយអតីតប្រធានក្រុម Jordan Henderson ដែលបានផ្លាស់មកលីកនៅមជ្ឈឹមបូព៌ាកាលពីចុងខែកក្កដា ២០២៣កន្លងមក ។ទីបំផុតពួកគេទាំងពីរបានរកឃើញជ័យជំនះសម្រាប់ការប្រកួតលើកដំបូងរបស់ពួកគេសម្រាប់ក្របខណ្ដ Saudi Pro League ដោយផ្តួលភ្ញៀវ Al-Nassr ក្នុងលទ្ធផល ២ទល់និង១។ ខណៈម្ចាស់ផ្ទះ Al-Ettifaq បានផ្តួលក្រុម Al-Nassr ទោះបីជា Sadio Maneអតីតមិត្តរួមក្រុម Liverpool រកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៤ក៏ដោយ។ ប៉ុន្តែ Robin Quaison អតីតខ្សែប្រយុទ្ធ Fulham និងអតីតកីឡាករCelticគឺ Moussa Dembele ស៊ុតបាល់បញ្ចូលទីនៅនា បន្ទាប់ពីអ្នកចាំទី Nawaf Al-Aqidi របស់ Al-Nassr មិនអាចសង្គ្រោះបាល់ចុងក្រោយដែលកាត់បញ្ចូនចូលពីស្លាបខាងឆ្វេងបាន។
ជំនួបបើករដូវកាលដំបូងនេះកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានអវត្តមានសម្រាប់ក្រុម Al-Nassr ដោយសាររបួស ដូច្នេះ Mane ដែលបានផ្ទេរពី Bayern Munich មកកាលពីខែសីហាបានរ៉ាប់រងតួនាទីលេងនៅតំបន់ប្រយុទ្ធជួរមុខតែម្នាក់ឯង។
ប្រភព:BBC
វីដេអូ:
Steven Gerrard ដឹកនាំក្រុមផ្តួល Al-Nassr លើកដំបូងដោយគ្មានវត្តមាន Cristiano Ronaldo (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
Topics
អត្ថបទទាក់ទង
4 days ago .
402 Views
Ronaldo ថាភ្ញៀវកិត្តិយសបន្ទាប់ក្នុង Podcast និងធ្វើអោយកក្រើកបណ្តាញអ៊ិនធើនេត
2 weeks ago .
163 Views
Prediction: Aston Villa អាចទប់ទល់ក្រុមម្ចាស់ផ្ទះ Liverpool ដែលកំពុងឡើងជើងខ្លាំងបានទេ?
3 weeks ago .
252 Views
Prediction: Brighton បើកទ្វាទទួលជើងខ្លាំង Liverpool ក្របខណ្ឌ EFL Cup វគ្គ១៦ក្រុម
3 weeks ago .
191 Views
ហ្វេនសឹងមិនជឿថា CR7 ស៊ុតប៉េណាល់ទីលើរបារទី ខណៈ Al Nassr ធ្លាក់ចេញពី King’s Cup (មានវីដេអូ)