
នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រដ៏ល្បីល្បាញរបស់អេស្បាញគឺ Marca កីឡាករJordi Albaបានបញ្ជាក់យ៉ាងច្បាស់ពីចម្លើយដែល ថារូបលោកចង់បន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ ២០២៥ ដែររឺទេ?
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សមិនបង្អង់យូរខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្បាញបានលើកឡើងថាៈ ពិតណាស់ ខ្ញុំយល់ថានៅមានសមត្ថភាព និងក្នុងកម្រិតលេងសម្រាប់ក្លឹបបានល្អនៅឡើយទេ។ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតហើយប្រសិនបើចាំបាច់ខ្ញុំចង់កាត់បន្ថយប្រាក់ខែរបស់ខ្ញុំ។ ព្រោះវាជាការសម្រេចចិត្តរបស់ក្លឹប ហើយខ្ញុំតែងតែជួយនៅពេលដែលពួកគេស្នើសុំឱ្យខ្ញុំធ្វើដូច្នេះ។ មានរឿងប្រឌិតជាច្រើនទាក់ទងនិងការកាត់ប្រាក់ខែនេះ ប៉ុន្តែអ្នកត្រូវតែទទួលយកវាព្រោះខ្ញុំតែងតែចង់ជួយក្លឹប។
កន្លងមកក៏មានការលើឡើងផងដែរថាក្លឹបយក្សកាតាឡាន់ព្យាយាមលក់ Alba ដោយសារតែរូបគេមានប្រាក់បៀវត្សរ៍ខ្ពស់ ប៉ុន្តែការពិតបានបង្ហាញថាគាត់( Jordi )ចង់បន្តនៅ Camp Nou ។ ប៉ុន្តែសម្រាប់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបច្ចុប្បន្នចូលលេងបានតែ១៤ប្រកួតក្នុងចំណោម១៩ប្រកួត) នៅរដូវកាលនេះដោយAssist បាន៦ដង។

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



